យុវជនម្នាក់ ត្រូវរថយន្តប្រភេទយីឌុបកិនខ្ទេចក្បាលស្លាប់នៅផ្លូវវេងស្រេង
រាជធានីភ្នំពេញ៖ យុវជនវ័យម្នាក់ បានធ្លាយខួរស្លាប់ភ្លាមៗ នៅលើទ្រូងផ្លូវ បន្ទាប់ពីជិះម៉ូតូត្រូវរថយន្តហ្វ៊ុយហ្សូ ប្រភេទយីឌុបកៀរដួលនិងកិន ។
ហេតុការណ៏គួរឲ្យរន្ឋត់នេះបានកើតឡើងនៅម៉ោង ៤និង១០នាទីរសៀលថ្ងៃទី២០ តុលា ២០១៣ នៅកំណាត់ផ្លូវវេងស្រេង ក្នុងភូមិត្រពំាងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
បើតាមភ្នាក់ងារកោះសន្តិភាពបាន បញ្ជាក់ឲ្យដឹងនៅមុនេះបន្តិចថា មុនពេលកើតហេតុគេ ឃើញយុវជនរងគ្រោះជិះម៉ុតូC125 ស៊េរី២០១៣ បើកស្របទិសដៅជាមួយរថយន្តយីឌុបពាក់ស្លាកលេខ M ទទេ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុមិនយ៉ាងម៉េច ស្រាប់តែរថយន្តបើកកៀរម៉ូតូ បណ្តាលឲ្យដួលរួចកិនជនរងគ្រោះ ធ្លាយខួរស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេច ដោយសុវត្ថិភាព ។ ចំណែកយុវជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស៊ុម វាសនា អាយុ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ រស់នៅក្នុងភូមិសាស្រ្តកើតហេតុខាងលើ ។
សេចក្តីរាយការណ៏បានបន្តថា នៅពេលនេះចរាចរណ៏កំពុងកកស្ទះ ហើយសមត្ថកិច្ចកំពុងសម្រួលនិងប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
0 comments:
Post a Comment