Breaking News
Loading...
Monday, October 14, 2013

កំណត់​ហេតុ​នៃ​អ្នក​បោក​ប្រាស់​ស្នេហា..! (មានវីដេអូ)


ការ​ស្រលាញ់​មនុស្ស​ម្នាក់​គឺ​​ងាយ​នឹង​កើត​ឡើង​ណាស់​ ដោយ​គ្រាន់​តែ​មាន​ចំណុចចាប់​ផ្តើម​តែ​បន្តិច​បន្តួច តែ​ការ​ស្អប់ រឺ​បញ្ឈប់​ការ​ស្រលាញ់​​ចំពោះ​អ្នកនោះ​វិញ គឺពិត​ជាពិបាក​ណាស់។

យ៉ាងណា​ជីវិតប្តីប្រពន្ធ សំខាន់បំផុត​គឺការបំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក ទើប​អាច​រួមរស់​នៅ​ជាមួយ​គ្នា​បាន​ដល់ចាស់ តែបើមិន​ដូច្នេះ​ទេ ទោះ​អ្នក​កំពុងរស់​លើ​គំនរ​ទ្រព្យ ស្ថិតលើវិមានសួគ៌ ក៏ដោយ អ្នក​នឹង​គ្មាន​សេចក្តី​សុខ​ក្នុងចិត្ត​នោះ​ទេ។

ជាការពិតណាស់ រៀបការដំបូង​គឺ​ដូចជា​សិស្ស​ដល់​ម៉ោង​ចេញ​ពី​រៀន ដល់ពេល​យូរ​ទៅ គឺដូចជា​សិស្ស​បាន​លឺស្នូរជួង​ចូលរៀន។ តែបើ​អ្នក​មិន​ចេះអត់ទ្រាំ​នឹង​ពេល​វេលានេះ រឺអ្នក​មិនចេះ​បង្កើត​បរិយាកាស​នេះ ឲ្យក្លាយ​ជាបរិយាកាស់​ថ្មី​ៗ ជារៀងរាល់ថ្ងៃ​ទេ អ្នក​នឹង​មាន​អារម្មណ៌​ធុញ​ថប់ តប់ប្រមល់ មិន​មាន​សេចក្តីសុខ​ក្នុងចិត្ត​នោះ​ទេ ព្រោះ​អ្នក​មិន​បាន​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក។ ថ្ងៃនេះ អ្នកអាច​ខ្វះ​ខាត​អារម្មណ៌ រីករាយ ដូច្នេះ​ដៃគូស្នេហារបស់​អ្នក​នឹង​មាន​អារម្មណ៌​មួយ​នេះ អាច​បំពេញ​ឲ្យ​អ្នក​បាន ដូច្នេះ​អ្នក​ត្រូវ​​ព្រម​ទទួល​យកវា ពេល​នោះ​អ្នក​នឹង​ដឹង​ថា រស់ជាតិថ្មី​នៃជិវិត គឺអាច​បំពេញ​ឲ្យ​ជារៀងរាល់ថ្ងៃ។

សុភមង្គល់ងាយ​នឹង​និយាយ ហើយ​អ្នកណា​ក៏ចង់បានវាដែរ តែ​មិនមាន​មនុស្សច្រើន​ទេ ដែល​អាចស្វែងរក​រស់ជាតិ​ពិត​នៃ​សុភមង្គល​ក្នុងជិវិត រឺជីវិតគ្រួសារ បើ​គេអាចរក​បាន​ វាគ្រាន់តែជា​សេចក្តី​សុខ​មួយរយៈ​ពេលខ្លី​តែប៉ុណ្ណោះ។ ប៉ុន្តែ​អ្វី​ក៏ដោយ គឺសុទ្ធតែអាច​បណ្តុះ និងកែច្នៃ​បាន សូម្បី​តែសុភមង្គល។ ស្នាមញញឹម​របស់​អ្នក​ជារៀងរាល់ថ្ងៃ​ទៅ​កាន់​មនុស្ស​នៅជុំវិញខ្លួន គឺជាគ្រាប់ពូជន៌ និងជាទឹកអម្រិត​នៃ​សុភមង្គល។

សូមទស្សនា​ភាពយន្ត​ខាងក្រោម ដែលមានចំណងជើងថា «Diaries of the Cheating Hearts» នោះ​អ្នកនឹង​ដឹងថា ការកសាង​សុភមង្គល​ដោយគ្មានជំនឿ​ចិត្ត វានឹងជួប​ឧបសគ្គ​បែបណាខ្លះ ហើយ​ការ​មិន​បានបំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​វានឹង​មានលទ្ធល​បែបណា..។ វាមិន​មែន​ជាមេរៀន​ទេ តែវាជាបទពិសោធន៌​នៃជីវិត​ដដែល​ៗ តៗ​គ្នា​របស់មនុស្ស។

សូម​ជួនពរលោកអ្នក​ឲ្យ​ជួបតែ​សុខ​សុភមង្គល...៖

236diaries_of_the_cheating_hearts.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved