បើករថយន្តលឿន ជ្រុលបុកនារីម្នាក់ ខ្ទាតជិត ២០ម៉ែត្រ របួសធ្ងន់
បន្ទាយមានជ័យ៖ បុរសម្នាក់ បើករថយន្តកាមរី យ៉ាងលឿនជ្រុលទៅបុកនារីម្នាក់ កំពុងជិះម៉ូតូខ្ទាតជិត ២០ម៉ែត្រ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាម៉ោង៣ និង៣៥នាទី រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣នេះ។
បុរសបើករថយន្តបង្កហេតុ ម៉ាកកាមរី ពាក់ស្លាកលេខភ្នំពេញ 2E-3437 មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ក្រោយពេលបង្កហេតុហើយ បានចតរថយន្តចោល ហើយគេចខ្លួនបាត់តែម្តង។ ដោយឡែកនារីរងគ្រោះ សមត្ថកិច្ច ក៏មិនបានបញ្ជាក់ពីអត្តសញ្ញាណផងដែរ តែត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗក្រោយពេលកើតហេតុ។
ទោះបីជាយ៉ាងណាទាំងរថយន្តបង្ក និងម៉ូតូនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាជា ក្រោយ៕
0 comments:
Post a Comment