ក្រុមហ៊ុន​បច្ចេកវិទ្យា​លំដាប់​ពិភពលោក​ដូចជា៖ Yahoo, Google, ​Apple, Microsoft, ​Facebook, LinkedIn, Twitter, ​INVIDIA, ​CISCO, HP, Amazon និងeBay ជាដើម ត្រូវ​បាន​គេ​ផ្ដល់​ពិន្ទុ​ថា​ជា​បណ្ដា​ក្រុមហ៊ុន​ដែល​ផ្ដល់​ប្រាក់​បៀវត្សរ៍​ខ្ពស់​បំផុត ​​ដល់​បុគ្គលិក​​​​ផ្នែក​Software Engineer ​ បើ​ធៀប​ទៅ​ក្រុមហ៊ុន​ផ្សេងៗ។

យោង​តាម​glassdoor បាន​ឲ្យ​ដឹង​ថា បណ្ដាញ​សង្គមFacebook ដែល​មិត្តយុវវ័យ និង​មនុស្ស​ជុំវិញ​ពិភពលោក​រាប់រយ​លាន​នាក់​កំពុង​លេង​យ៉ាង​សកម្ម​នេះ មិន​មែន​ឈរ​នៅ​លំដាប់​កំពូល​ទេ ចំពោះ​ការ​ផ្ដល់​ប្រាក់​កាស​ដល់​បុគ្គលិក​ផ្នែក​Software Engineer នោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​ដែល​ឲ្យ​ប្រាក់​ខែ​បុគ្គលិក​ខ្ពស់​បំផុត​ជា​បណ្ដាញ​សង្គម​បែប​ការងារ​Linkdin ទៅវិញ គឺ​រហូត​ដល់​ទៅ ជាង ១ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ ឬ លើស​១៣ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ (គិតជាមធ្យម)។

ខាង​ក្រោម​នេះ​ជា​តារាង​ប្រាក់​ខែ​បុគ្គលិក​ផ្នែក​Software Engineer (គិត​ជា​ប្រចាំ​ឆ្នាំ)៖

ល.រ ឈ្មោះ​ក្រុមហ៊ុន​ ប្រាក់​ខែ (ប្រាក់អាមេរិក) ជា​ប្រភេទ​ក្រុមហ៊ុន ផ្ដោត​សំខាន់​ទៅ​លើ​
Linkedin ១១ ៤៦៨ ដុល្លារ​ បណ្ដាញ​ទំនាក់ទំនង​សង្គម​បែប​ការងារ
Yahoo ១០ ៨៥៩ ដុល្លារ សហប្រតិបត្តិការ​ពហុជាតិ​សាសន៍​
Google ១០ ៥៩៥ ដុល្លារ រុករក​ព័ត៌មាន, លក់​Hardware, Software
Twitter ១០ ៤០៥ ដុល្លារ បណ្ដាញ​ទំនាក់ទំនង​សង្គម និង​ជា​ប្លុក
Apple ១០ ៣៨៥ ដុល្លារ ផលិត​ឧបករណ៍​អេឡិចត្រូនិក​ឈាន​មុខ
ORACLE ១០ ២៤២ ដុល្លារ ផលិត​Software, Hardware កុំព្យូទ័រ
Facebook ១០ ១២៥ ដុល្លារ បណ្ដាញ​ទំនាក់ទំនង​សង្គម
INVIDIA ៩ ៦៣៧   ដុល្លារ​ ផលិត​បន្ទះ​Chip
ebay ៩ ៥៦០ ដុល្លារ​ ផ្សារ​អនឡាញ​លក់​ផលិតផល​ចម្រុះ
១០ Amazon ៩ ២៤២ ដុល្លារ ផ្សារ​អនឡាញ​លក់​ផលិតផល​ចម្រុះ
១១ HP ៩ ២០៨ ដុល្លារ​ ផលិត​HW, SW និង​សេវាកម្ម​
១២ Cisco ៩ ១២៤ ដុល្លារ​ សម្ភារៈ​បណ្ដាញ​ទំនាក់ទំនង
១៣ Microsoft ៩ ០៥១ ដុល្លារ​ ផលិត​Software សម្រាប់​កុំព្យូទ័រ​
១៤ Intel ៩ ០១៧ ដុល្លារ ផលិត​បន្ទះ​Chip

របាយការណ៍ស្ដីពីការចាត់ចំណាត់ថ្នាក់ក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោកដែលផ្ដល់ប្រាក់ខែដល់ Software Engineer របស់ខ្លួនខ្ពស់បំផុតនេះ ធ្វើឡើងចន្លោះពី ថ្ងៃទី ១ តុលា ២០១២ ដល់ថ្ងៃទី ៣០ កញ្ញា ២០១៣។

តើ​អ្នក​ធ្លាប់​ស្រមៃ​ចង់​ធ្វើ​បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន​ពិភពលោក​ទាំង​នោះ​ឬ​ទេ? យល់​យ៉ាង​ណា​ចំពោះ​កញ្ចក់​ថវិកា ដែល​ឆ្លើយ​តប​ទៅ​នឹង​កម្លាំង​ពលកម្ម​ប្រចាំ​ឆ្នាំ​របស់​បណ្ដា​ក្រុមហ៊ុន​ខាង​លើ​នេះ?