Breaking News
Loading...
Monday, October 14, 2013

មហាសេដ្ឋី​ ទាំង ១៥រូប ដែល​មិន​បន្សល់​ទុក​មរតក​ សម្រាប់​កូន​


ប្រភព LookingToday

ជាធម្មជាតិ មនុស្សទាំងឡាយ តែងតែបន្សល់ទុក ទ្រព្យសម្បត្តិរបស់ខ្លួន សម្រាប់កូនៗ ជំនាន់ក្រោយ ដើម្បីកាន់កាប់ និងចាយវាយផ្សេងៗ ប៉ុន្តែមានមនុស្សមួយចំនួន មិនបានធ្វើបែបនោះទេ ពោលគឺពួកគេបានទុក ទ្រព្យសម្បតិ្តដែលសម្រាប់ ធ្វើការបរិច្ចាគទៅវិញ។

ខាងក្រោមក្រោមនេះ ជាបញ្ជីឈ្មោះមហាសេដ្ឋីទាំង ១៥រូប ដែលបរិច្ចាគទ្រព្យសម្បត្តិ ផ្ទាល់ខ្លួនសម្រាប់ មូលនិធិ មិនមែនសម្រាប់កូន៖

១៥. លោក Watten Buffettជាអ្នកជំនួញ ដែលបានបវិច្ចាគ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន សម្រាប់មូលនិធិ ដែលក្នុងនោះ ៩៩%នៃទ្រព្យសម្បត្តិ ដែលគាត់មានត្រូវ បានបរិច្ចាគ។ លោក Buffett គឺជាអ្នកបង្កើតមូលនិធិ Bill and Melinda Gates Foundation ជាមួយលោ Bill Gates ហើយគាត់ក៏បានចូលរួម នៅក្នុងមូលនិធិ Giving Pledge ផងដែរ។

១៤. លោក Pierre Omidyar ជាស្ថាបនិកក្រុមហ៊ុន eBay ដែលបានក្លាយខ្លួន ជាសេដ្ឋីវ័យ ៣១ឆ្នាំ។ Omidyar ត្រូវបានគេចាត់ទុកថា ជាអ្នកមានចិត្ត សប្បុរសវ័យក្មេងជាងគេ ក្នុងចំណោមមហាសេដ្ឋី ទាំងអស់។ ទ្រព្យសម្បត្តិដែល លោកមាន ភាគច្រើនត្រូវបានបរិច្ចាគ ទៅកាន់មូលនិធិផ្សេងៗ ដោយកាលពីឆ្នាំ ២០១០ លោកបានចូលរួម ក្នុងមូលនិធិ Giving Pledge ជាមួយលោក Bill Gate និង Watten Buffett។

១៣.លោក Michael Bloomberg ចៅហ្វាយក្រុងញ៉ូវយ៉ក ស្ថាបនិកសារព័ត៌មាន Bloomberg ហើយទ្រព្យសម្បត្តិ របស់លោកជិតទាំងអស់ បានបរិច្ចាគទៅលើ មូលនិធិ និងសម្បុរសធម៌។ ក្រៅពីបរិច្ចាគនូវថវិកា ផ្ទាល់ខ្លួនហើយនោះ លោកនូវចូលរួម ក្នុងកិច្ចការសង្គម ជាច្រើនទៀត ដើម្បីសម្បុរសធម៌។

១២. លោក Gene Simmons ជាតារាចម្រៀងរ៉ុក ដោយលោកបានចំណាយ ថវិកាផ្ទាល់ខ្លួនសម្រាប់ បរិច្ចាគដោយមិនគិត ពីកូនឡើយ។ នៅក្នុងកិច្ចសម្ភាសន៍មួយ លោកបាននិយាយថា កូនរបស់លោក អាចចិញ្ចឹមជីវិតរបស់ពួកគេបាន ដោយត្រូវការលុយច្រើន លើសលប់នោះទេ។

១១. អ្នកស្រី Gina Rinehart ជាស្រ្តីដ៏មានឥទ្ធិពល និងអស្ចារ្យមួយ រូបរបស់អូស្រ្តាលី។ ស្រ្តីរូបនេះ បានរារាំងកូនរបស់គាត់ មិនឲ្យចូលមកពាក់ព័ន្ធ នឹងការងារជំនួញ របស់គាត់ឡើយ ជាពិសេសគឺរឿងលុយកាក ដោយគាត់បាននិយាយថា ពួកគេត្រូវធ្វើអ្វី ដែលជាជំនាញរបស់គេ ដោយមិនចាំបាច់ ពឹងផ្អែកលើអ្វីដែលគាត់មាន។

១០.លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft ជាអ្នកដែលមានលុយច្រើន ជាងគេនៅអាមេរិក ចំណាត់ថ្នាក់ លេខ ១ ប៉ុន្តែគាត់មិនបានរក្សាទុក ទ្រព្យសម្បត្តិដែលមាន សម្រាប់កូននោះទេ ផ្ទុយទៅវិញ គាត់និងភរិយា បានបង្កើតនូវមូលនិធិមួយ ដែលមានឈ្មោះថា “Bill & Melinda Gates Foundation” កាលពីឆ្នាំ ២០០៤ សម្រាប់មូលនិធិ សម្បុរសធម៌ផ្សេងៗ ដោយនៅក្នុងនោះមាន ទ្រព្យសម្បត្តិរបស់គាត់ និងភរិយាជាច្រើន។

០៩. កំពូលតារាសម្ដែងចិនឈិន ឡុង (Jackie Chan) បានប្រកាសកាលពីឆ្នាំ ២០១១ ថា ទ្រព្យសម្បត្តិ ដែលគាត់មាន នឹងត្រូវបរិច្ចាគពាក់កណ្ដាល ទៅកាន់មូលនិធិ នៅក្រោយពេលដែល គាត់ស្លាប់។ គាត់ក៏ធ្លាប់បាននិយាយថា នឹងកាត់បន្ថយការចំណាយ ទៅលើកូនប្រុសរបស់គាត់ ដោយបានលើក ហេតុផលថា ប្រសិនបើគេមានសមត្ថភាព នោះគេអាចនឹងស្វែងរក លុយបានដោយខ្លួនឯង មិនចាំបាច់ពឹងផ្នែកលើលុយ របស់គាត់ឡើយ។

០៨. លោក Mernard Marcusជាសហស្ថាបនិក Home Depot។

បុរសវ័យចំណាស់ម្នាក់នេះ បាននិយាយថា គាត់គ្មានគម្រោងទុកទ្រព្យសម្បត្តិរបស់គាត់ សម្រាប់កូននោះទេ។ គាត់មានគម្រោងចែករំលែក នូវភាគហ៊ុនដែលមាន នៅក្នុងក្រុមហ៊ុន Home Depot ទៅឲ្យមូលនិធិ The Marcus Foundation សម្រាប់ប្រើប្រាស់លើ វិស័យអប់រំ និងជនពិការ។

០៧. លោក Chuck Feeney ជាអ្នកជំនូញមួយរូប ដោយមានគម្រោងបរិច្ចាគ នូវទ្រព្យសម្បតិ្តទៅឲ្យមូលនិធិ នៅក្រោយពេលដែលគាត់ស្លាប់។

០៦. អ្នកស្រី Nigella Lawson ជាពិធីការិនី និងជាអ្នកកាសែត នៅស្ថានីយទូរទស្សន៍ BBC។ បច្ចុប្បន្ននេះ អ្នកស្រីជាស្ត្រីមេម៉ាយ ដោយប្ដីរបស់គាត់ បានស្លាប់កាលពីឆ្នាំ ២០០១ ដោយបន្សល់ទុកកូនចំនួន ២នាក់។ អ្នកស្រីបាននិយាយថា ទ្រព្យសម្បត្តិ ដែលគាត់មាន និងបរិច្ចាគ ដោយទុកបន្ដិច សម្រាប់កូនប៉ុណ្ណោះ។

០៥. លោក Ted Turner ជាអ្នកមានហើយ មានអំណាច នៅក្នុងពិភពផ្សព្វផ្សាយ CNN និង TSB គាត់មានកូន ៥នាក់ ប៉ុន្តែគាត់បាន និយាយថា នៅពេលក្រោយដែល គាត់ស្លាប់ គាត់ចង់បរិច្ចាគទ្រព្យសម្បត្តិ ទាំងនោះទៅមូលនិធិសម្បុរសធម៌។

០៤. លោក John Arnold ជាស្ថាបនិកក្រុមហ៊ុន ឧស្ម័នធម្មជាតិ Centaurus Engergy គាត់បាននិយាយថា ទ្រព្យសម្បត្តិរបស់គាត់ នឹងត្រូវបរិច្ចាគ ទៅកាន់មូលនិធិ ចំណែកកូនរបស់គាត់ គឺអាចយកចំណូល បានដោយខ្លួនឯង។

០៣. លោក Sir Andrew Lloyd Webber ជាអ្នកតែងបទចម្រៀង។ គាត់បាននិយាយថា ទ្រព្យសម្បត្តិរបស់គាត់ ត្រូវទុកសម្រាប់កូន ប៉ុន្តែមួយភាគត្រូវបរិច្ចាគ។

០២. លោក George Lucas ជាអ្នកនិពន្ធបទភ្លេង។ ពាក់កណ្ដាលទ្រព្យសម្បត្តិ ដែលគាត់មាន នឹងត្រូវបរិច្ចាគ នៅក្រោយពេលដែលគាត់ស្លាប់។ គាត់បាននិយាយថា គាត់ចង់ឲ្យវិស័យអប់រំ កាន់តែប្រសើរឡើង ដូច្នេះហើយទើបគាត់សម្រេចចិត្ត ធ្វើបែបនេះ។

០១. លោក T. Boone Pickens ជាមហាសេដ្ឋមួយរូប ដែលរវល់នឹងការងារច្រើន ជាងជីវិតផ្ទាល់ខ្លួន ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជន ស្ងប់ស្ងែងនោះគឺថា គាត់នឹងបរិច្ចាគទ្រព្យ ជាងពាក់់កណ្ដាល ទៅកាន់មូលនិធិ៕

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved