វិដេអូបំផ្ទុះគ្រាប់បែក សំលាប់មនុស្ស ៦នាក់ និង ៣០នាក់ទៀតរងរបួស
រុស្ស៊ី៖ កាលពីពេលថ្មីៗនេះ មានការបំផ្ទុះ គ្រាប់បែកអត្តឃាត សំលាប់មនុស្ស ៦នាក់ និង រងរបួស ៣០នាក់ទៀត នៅលើរថយន្ត ក្នុងប្រទេស រុស្ស៊ី។ ក្រុមអ្នកវាយប្រហារ នៅក្នុងហេតុការណ៍នោះ ត្រូវបានគេអោយដឹងថា មានឈ្មោះ Naida Asiyalova អាយុ៣០ឆ្នាំ មកពីតំបន់ Volatile។ យោងតាមរបាយការណ៍ បានអោយដឹងទៀតថា នេះជាការបំផ្ទុះគ្រាប់បែក អត្តឃាតមួយ របស់ក្រុមសាសនា អ៊ីស្លាម ដែលធ្លាប់បានធ្វើកន្លងមក។ តាមប្រភពពត៌មាន បានអោយដឹងថា ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក លើរថយន្តក្រុង មួយនេះ ត្រូវបានគេថតបានសកម្មភាពផ្ទុះនោះ តាមរយៈរយន្តដែលបើកបរពីក្រោយ រថយន្តក្រុងមួយនោះ។ ក្នុងនោះផងដែរ នារីដែលបំផ្ទុះគ្រាប់បែកនោះ ត្រូវជាប្រពន្ធរបស់បុរសម្នាក់ដែលមានឈ្មោះថា Dmitry ‘Giraffe អាយុ២១ឆ្នាំ ដែលពួកគេទាំង២នាក់ ជាក្រុមពួកឧទាម។ គួរបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែកនេះ បានសំលាប់មនុស្ស យ៉ាងហោចណាស់ ៦នាក់ និង ៣០នាក់ផ្សេងទៀត រងរបួស កំពុងធ្វើការជួយសង្គ្រោះ៕
0 comments:
Post a Comment