អាថ៌កំបាំងដើម្បីអោយទំនាក់ទំនងស្នេហាមានសុភមង្គល
ជាទូទៅ បុរសច្រើនតែយល់ថាស្នេហា, សេចក្តីស្រឡាញ់ និងការបារម្ភចំពោះដៃគូរបស់ពួកគេគួរតែគ្រប់គ្រាន់សម្រាប់តម្រូវការរបស់មនុស្សស្រីហើយ។ រឿងនេះប្រហែលជាទម្លាប់មួយដែលធ្វើអោយទំនាក់ទំនងមានសុភមង្គល និងកាន់តែល្អទៅមុខទៀត។
ទោះបីជាយ៉ាងណាក៏ដោយ វាគឺជារឿងមួយខុសរហូតដល់ ៩៩ភាគរយនៃករណីឯណោះ។ ផ្ទុយទៅវិញ វាត្រូវាបានគេមើលឃើញថា បុរសដែលគោរពអារម្មណ៍របស់ដៃគូខាងស្រី និងដឹងអំពីអារម្មណ៍ទាំងនេះជាមួយនឹងភាពរ៉ូមែនទិច, សេចក្តីស្រឡាញ់ និងស្នាមថើបដ៏គួរអៅយរំជួយអារម្មណ៍មួយ នឹងធ្វើទំនាក់ទំនងរបស់ពួកគេទាំងពីរមានលក្ខណៈកាន់តែស្រស់បំព្រងថែមទៀត។
សម្រាប់ស្ត្រីជាច្រើន ការថើបគឺស្មើនឹងការប្តេជ្ញាចិត្ត ហើយពេលស្ត្រីទទួលបាននូវការថើបពីសង្សាររបស់ខ្លួនហើយ គេច្រើនតែយល់ថានោះគឺជាការសន្យាម្តងហើយម្តងទៀតអញ្ជឹង។
បើយើងនិយាយថាន័យវេជ្ជសាស្ត្រវិញ ស្នាមថើបដែលធ្វើអោយរំជួយអារម្មណ៍មួយនឹងធ្វើអោយបញ្ចេញសារធាតុគីមីមួយប្រភេទឈ្មោះថា អុកស៊ីតូស៊ីន ដ៏ច្រើនពីខួរក្បាល។
នេះគឺជាសារធាតុគីមីយ៉ាងសំខាន់មួយដែលមាននាទីជួយអោយដៃគូ ឬគូសង្សារទាំងពីរនាក់ចង់នៅជាមួយគ្នារហូត។ អ្នកប្រហែលជាមិនយល់ស្របនឹងទស្សនៈមួយនេះ ប៉ុន្តែការសិក្សាអំពីសេចក្តីស្នេហា, ជីវិត និងទំនាក់ទំនងស្នេហាបានរកឃើញថា ស្ត្រីទំនងជាងាយនឹងចូលតួរដើម្បីការសប្បាយចិត្ត, ភាពរ៉ូមែនទិច, សិច, សេចក្តីស្នេហា និងការប្តេជ្ញាចិត្តណាស់៕
0 comments:
Post a Comment