Breaking News
Loading...
Saturday, October 5, 2013

តើ​អ្វីខ្លះ​ជា​កត្តា​ប្រឈមមុខ​ជំងឺ​ទឹកនោមប្រៃ​


​សព្វថ្ងៃ​នេះ​ជំងឺ​ទឹកនោមប្រៃ​ពុំ​សូវ​មាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាជន​នៅឡើយ​ទេ ព្រោះ​ជា​ពួកគេ​ច្រើន​តែ​និយាយ​អំពី​ជំងឺ​ទឹកនោម​ផ្អែម​ក៏ដោយ​។

​ប៉ុន្តែ​វា​ក៏​ជា​ជំងឺ​មួយ​ផ្តល់​នូវ​គ្រោះថ្នាក់​ដ៏​ខ្លាំងក្លា​ដល់​សុខភាព និង​បំផ្លាញ់​សរីរាង្គ​ជាច្រើន​ក្នុង​ខ្លួន​របស់​អ្នកជំងឺ​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ជំងឺ​នេះ​អាច​កើត​ទាំង​មនុស្ស​ចាស់ និង​កូនក្មេង​។​
 
​កត្តា​ដែល​អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមប្រៃ​កាន់តែ​ខ្លាំង​មានដូចជា​៖

  • ជំងឺ​ដែល​អាច​អោយ​ខូច​តម្រងនោម​បាន​៖ ជំងឺ​ដែល​អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមប្រៃ​បាន​មានដូចជា ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ស្បែក Lupus ជំងឺ​Amyloidosis ជំងឺ​ប្រែប្រួល​តិចតួច និង​ជំងឺ​តម្រងនោម​ផ្សេងៗ​ទៀត​។​
  • ការប្រើប្រាស់​ថ្នាំ​៖ ថ្នាំ​ដែល​អាច​បង្ក​ទៅ​ជា​ជំងឺ​ទឹកនោមប្រៃ​បាន​មាន ថ្នាំ Nonsteroidal Anti-inflammatory Drugs និង​ថ្នាំ​សម្លាប់​មេរោគ​។​
  • ជំងឺឆ្លង​មួយចំនួន​ដូចជា ជំងឺអេដស៍ ជំងឺ​រលាក​ថ្លើម​ប្រភេទ B, C និង​ជំងឺគ្រុនចាញ់​៕ 
ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved