Breaking News
Loading...
Monday, October 14, 2013

វាយបំបែកទូរលក់មាសក្នុងផ្សារសាមគ្គី ប្លន់យកគ្រឿងអលង្ការ ត្រូវពលរដ្ឋក្របួចជាប់វាយទ្រោមខ្លួន


ប្រភព CEN

សៀមរាប: ពលរដ្ឋ និង​ក្រុមអាជីវករ​ក្នុង​ផ្សារ​សាមគ្គី បាន​ប្រមូលគ្នា​ស្វាគមន៍​ជនសង្ស័យ​ម្នាក់​ឡើង​សល់​តែ​ដង្ហើមចង្រិត ទើប​ប្រគល់​ឲ្យ​ប៉ូលិស បន្ទាប់ពី​ជន​នោះ ចូលទៅ​វាយ​បំបែក​កញ្ចក់​ទូរ​លក់​មាស​ក្នុង​ផ្សា​រទាំង​ព្រឹក ប្លន់​យក​គ្រឿង​អ​ល​ង្គ​ការ​បាន​មួយចំនួន ហើយ​រត់​មិន​រួច​។​
​    ​
​ហេតុការណ៍​នេះ បានកើត​ឡើង​នា​ម៉ោងជាង ៨ ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៣ នៅក្នុង​ផ្សារ​សាមគ្គី ក្រុង​សៀមរាប​។​
​    ​
​ជនសង្ស័យ​ដែល​ទទួលរង​ការស្វាគមន៍​យ៉ាង​ចាស់ដៃ​ពី​មហាជន​ក្នុង​ផ្សារ មានឈ្មោះ ឈុន រ៉ា​ឌី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង មុន​ចាប់ខ្លួន​ស្នាក់នៅ​ក្នុង​វត្ត​បូព៌​ខេត្តសៀមរាប​។ ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ទូរ​មាស​មានឈ្មោះ នៅ ចាន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទីលំនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។​
​    ​
​នាយប៉ុស្តិ៍​នគរបាល​ស​ង្កា​ត់​ស្លក្រាម លោក​អនុសេនីយ៍ទោ ញឹក សុផល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ គឺ​ពិតជា​ចូលទៅ​ធ្វើ​សកម្មភាព វាយ​កញ្ចក់​ទូរ​មាស​ក្នុង​ផ្សារ​សាមគ្គី ប្លន់​យក​គ្រឿងអលង្ការ​បាន​មួយចំនួន​មែន​។ តែ​ភ្លាមៗ​នោះ​អាជីវករ បាន​សហការ​ជាមួយ​ប៉ូលិស ស្ទាក់​ឃាត់ និង​ដកហូត​គ្រឿងអលង្ការ​បាន​មួយចំនួន​វិញ​។ ឯ​មួយចំនួនទៀត​រក​មិនឃើញ​ទេ ដោយសា​តែ​ក្នុង​ស្ថាន​ការ​នោះ មាន​មនុស្ស​ចោមរោម​ច្រើន​។

​លោក​បាន​បន្តថា ជនសង្ស័យ​បាន​យក​ឈើ​ជ្រុង​ប្រវែង​ជិត​មួយ​ម៉ែត្រ ទៅ​វាយ​បំបែក​កញ្ចក់​ហើយ​ប្លន់​យក​ខ្សែក​ផ្លា​ទីន ១​ខ្សែ ខ្សែដៃ​ផ្លា​ទីន​១​ខ្សែ និង​កងដៃ​ផ្លា​ទីន​១០​កង​។​
​    ​
​លោកនាយ​ប៉ុស្តិ៍ ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​រូបនេះ មាន​ប្រវត្តិ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន នៅ​ខេត្តបាត់ដំបង ហើយ​ម្តាយ​ឪពុក​ធ្លាប់បាន​ចាប់​ដាក់​មណ្ឌល​កែប្រែ​រួចមកហើយ​ដែរ​។ តែដោយសា​ជននេះ​អះអាង ថា ខ្លួន​ផ្តាច់​គ្រឿងញៀន​បាន​ហើយ ទើប​អាណាព្យាបាល​ព្រម​ដោះលែង​។ ក្នុងពេល​សាកសួរ ជននេះ​ឆ្លើយ​យ៉ាងខ្លី​ថា រូបគេ​ចាក​ចេញពីផ្ទះ​គ្មាន​គោលដៅ ហើយ​គ្មាន​ប្រា​ក់ចាយ ដូច្នេះ​គេ​ស​ម្រ​ច​ធ្វើ​គ្រប់បែបយ៉ាង​មិន​ខ្វល់​ថា អ្នកណា​ចាប់យក​ទៅណា​ទេ បើ​ធ្វើបាន​នោះ​មាន​លុយ​ចាយ តែបើ​គេ​ចាប់បាន គឺមាន​បាយ​ហូប​ទោះជា ជាប់គុក​ក៏ដោយ​។​
​    ​
​លោកនាយ​ប៉ុស្តិ៍​បញ្ជាក់ថា ជននេះ​បាន​បញ្ជូនទៅ​អធិការ​ក្រុង ដើម្បី​ចាត់ការ​បន្ត​៕

 

 

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved