Breaking News
Loading...
Sunday, October 6, 2013

ការស៊ើបអង្កេត​រឿង បាញ់​ប្រជាពលរដ្ឋ​ស្លាប់​និង​រងរបួស នៅ​ស្ពាន​អាកាស​ក្បាលថ្នល់មន្រឺ្តឆ្លើយដាក់គ្នា


រាជធានី​ភ្នំពេញ ៖ ជិត​បី​សប្តាហ៍​​ទៅ​ហើយ តាំង​ពី​​មាន​ការ​​បាញ់​ប្រ​ហារ មក​លើ​​លោក ម៉ៅ សុខ​​ចន្ទ ដែល​ជា​​កម្ម​ករ​សំ​ណង់​​អា​យុ ២៩ ឆ្នាំ និង​​ជា​​ឪ​ពុក​​មាន​កូន ៤ នាក់ ដែល​​ត្រូវ​គេ​​បាញ់​​ចំ​ក្បាល អំ​ឡុង​​ពេល​មាន​​ការ​​​ប៉ះ​ទ​ង្គិចនៅ​​ស្ពាន​​អា​កាស ក្បាលថ្នល់ ក្នុង​ខណ្ឌមានជ័យ កាលពី​ថ្ងៃ ទី​១៥ ខែ កញ្ញា តែ​លទ្ធផល​ស៊ើបអង្កេត​រឿង ហាក់​នៅ​ទ្រឹង មិនមាន​អ្វី​គួរ​ឲ្យ កត់ស​ម្គាល់​នោះទេ ។​

​ក្រុមគ្រួសារ​របស់លោក ម៉ៅ សុខ​ចន្ទ កំពុង​រង់ចាំ​លទ្ធផល នៃ​ការស៊ើបអង្កេត ហើយ​គេ​មិនដឹងថា តើ​អាជ្ញាធរ បាន​ចាត់វិធានការ​បែបណា ដើម្បី​ស៊ើបអង្កេត ក្នុងករណី​បាញ់សម្លាប់ ជនស្លូតត្រង់ ឬ​រកឃើញ និង​ចាប់ខ្លួន​អ្នកបាញ់​ឬ​យ៉ាងណាទេ​? យ៉ាងណាក៏ដោយ យោងតាម​ការស៊ើបអង្កេត របស់​សមត្ថកិច្ច​រដ្ឋា​ភិ​បាល ក្នុងករណី​ស្លាប់ របស់លោក ម៉ៅ សុខ​ចន្ទ បន្ត​ផ្តល់នូវ​ការឆ្លើយតប​ខុសៗ​គ្នា​។​ ​

នៅពេល​សួរថា តើ​មាន​ការខិតខំ​ប្រឹងប្រែង ដើម្បី​ស្វែងរក​ជនល្មើស ដែល​ពាក់ព័ន្ធ ក្នុងការ​បាញ់សម្លាប់​លោក ម៉ៅ សុខ​ចន្ទ ឬ​យ៉ាងណា​? មន្ត្រី​ជាច្រើន ពុំបាន​និយាយ​អ្វី អំពី​ករណីនេះ​ទេ ដោយ​គ្រាន់តែ​បានដឹងថា គណៈបញ្ជាការ​សន្តិសុខ​អចិ​ន្រៃ្ត​យ៍ សម្រាប់​ការបោះឆ្នោត បាន​ពិចារណា​បើក​ការ ស៊ើបអង្កេត​ពិសេស​លើ​ករណី របស់លោក ម៉ៅ សុខ​ចន្ទ​។​

​ទោះបី​អាជ្ញាធរ​មូលដ្ឋាន បាន​ចាត់​វិធីសាស្ត្រ​បែបណាក៏ដោយ ក៏ប៉ុន្តែ​ក្រុម​សិ​ទិ្ធ​មនុស្ស​ក្នុងស្រុក ជាច្រើន​ពុំ​បានឮ​អ្វី​ទេ ហើយ​គ្រប់គ្នាៗ បានបង្ហាញ​នូវ​ភាព​អស់សង្ឃឹម ពេលដែល​អាជ្ញាធរ មាន​កាតព្វកិច្ច ការពារ​ប្រជាពលរដ្ឋ​នោះ ពុំ​ទទួលខុសត្រូវ​អ្វី​សោះ​។ប្រធាន​មជ្ឈមណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា បាន​ថ្លែងថា ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការបាញ់ប្រហារ មន្ត្រី​និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​លើកឡើងថា ករណី​ស្លាប់​របស់លោក ម៉ៅ សុខ​ចន្ទ ស្ថិតក្រោម​ការស៊ើបអង្កេត ជា​ពាក្យ​ដែល​មានន័យ​តិចតួច​៕

Wat-06101

 

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved