Breaking News
Loading...
Wednesday, October 2, 2013

​មាន​ជំងឺ​ផ្តាសាយធំ​គួ​រញ៉ាំ​អាហារ​អ្វីខ្លះ​?


​បើសិន​ជា​អ្នក​កំពុងតែ​មាន​ជំងឺ​ផ្តាសាយ​ធំ អ្នក​ប្រហែលជា​កំពុងតែ​ឆ្ងល់​ហើយ​ថា​គួ​រញ៉ាំ​អាហារ​ដូចម្តេច​។ ដូច្នេះ​តើ​អ្នក​ត្រូវ​ញ៉ាំ​អ្វី​ខ្លះ​ទៅ​នៅពេល​មាន​រោគសញ្ញា​ជំងឺ​ផ្តាសាយ​ធំ និង​ក្តៅខ្លួន​ផង​នោះ​?
 
​ថ្ងៃនេះ​មាន​រឿង​ច្រើន​ជាង​ធម្មតា​ដែល​គួរ​និយាយ មានន័យថា​យើង​នឹង​ប្រាប់​អំពី​អាហារ​ដែល​នឹង​ផ្តល់​ថាមពល​យ៉ាង​ខ្លាំង​សម្រាប់​ជម្រុញ​ដល់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ឆាប់​ជា​ពី​ជំងឺ​នេះ​។ ពិតណាស់ ការទទួល​បាន​ជីវជាតិ​បាន​ត្រឹមត្រូវ​គឺជា​រឿង​សំខាន់​ដើម្បី​ថែរក្សា​សុខភាព​អោយនៅ​ល្អ​។ ប៉ុន្តែ​នៅពេល​រាងកាយ​ខំ​ប្រឆាំង​នឹង​រោគ​សញ្ញា​ជំងឺ​ផ្តាសាយធំ​រយៈពេល​ច្រើន​ថ្ងៃ ឬ​សប្តាហ៍ របប​អាហារ​បាន​ក្លាយទៅជា​ទ័ព​ជំនួយ​យ៉ាងសំខាន់​ក្នុងការ​បង្កើន​ល្បឿន​នៃ​ការ​ជាសះស្បើយ​។ អ្វី​ដែល​សំខាន់​ត្រូវតែ​មាន​វីតាមីន និង​ជាតិ​រ៉ែ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ដើម្បី​ពង្រឹង​ដល់​ភាពរឹងមាំ​របស់​អ្នក​បាន​។​
 
តើ​ជីវជាតិ​អាហារ​មាន​ប្រយោជន៍​អ្វីខ្លះ​ដល់​ការ​ជាសះស្បើយ​ពី​ជំងឺ​ផ្តាសាយធំ​?
​ជីវជាតិ​គឺជា​កន្សោម​ពិសេសៗ​ក្នុង​អាហារ និង​មាន​សារៈសំខាន់​ក្នុងការ​ជួសជុល​ក្នុង​រាងកាយ​, លូតលាស់ និង​សុខភាព​ល្អ​។ ជីវជាតិ​មានដូចជា វីតាមីន​, ជាតិ​រ៉ែ​, អាស៊ីតអាមីណេ​, ខ្លាញ់​សំខាន់ៗ​, ទឹក ព្រមទាំង​ប្រភព​អាហារ​មាន​ជាតិ​កាល​ឡូរី​ដូចជា កាបូ​អ៊ី​ដ្រាត​, ប្រូតេអ៊ីន និង​ខ្លាញ់​។ ជីវជាតិ​មួយ​ចំនួន (​ជីវជាតិ​មិន​សំខាន់​) ត្រូវបាន​រាងកាយ​បង្កើតឡើង​ដោយ​ខ្លួនឯង​។ ជីវជាតិ​ផ្សេងទៀត (​ជីជាតិ​សំខាន់​) ត្រូវតែ​យក​ចេញពី​របប​អាហារ​។ ការ​កង្វះ​ជីវជាតិ ឬ​អាហារូបត្ថម្ភ​អាច​នាំអោយ​មាន​ជំងឺ​បាន​បើសិនជា​មិន​បាន​ព្យាបាល​។​
 
តើ​អាហារ​អ្វីខ្លះ​ដែល​ជួយ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ផ្តាសាយធំ​?
​ខណៈពេល​ដែល​អ្នកមាន​ជំងឺ​ផ្តាសាយធំ ប្រូតេអ៊ីន​តែងតែ​ជា​របស់​សំខាន់​ក្នុងការ​ថែ​ក្សា​រាងកាយ​អោយ​នៅ​រឹងមាំ​។ សាច់​ក្រហម​, សាច់​បក្សី​, ត្រី​, បន្លែ​, អាហារ​ធ្វើ​ពី​ទឹកដោះគោ​, ស៊ុត​, សណ្តែក និង​គ្រាប់​ធុញ្ញ​ជាតិ​គឺជា​ប្រភព​នៃ​ជាតិ​ប្រូតេអ៊ីន​យ៉ាង​ល្អ​។​
 
​រដ្ឋបាល​ចំណីអាហារ និង​ឱសថ (FDA) បាន​ណែនាំ​ថា មនុស្សពេញវ័យ​គួ​រញ៉ាំ​ប្រូតេអ៊ីន​អោយបាន ៥០​ក្រាម​ក្នុង​មួយថ្ងៃ​។ ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះកូន​ត្រូវការ​ច្រើន​ជា​ង​នេះ​ទៅទៀត​។ តាមរយៈ​ការ​ទទួលទាន​អាហារ​មាន​ប្រូតេអ៊ីន​ខ្ពស់ យើង​ក៏​អាច​ទទួល​បាន​ប្រយោជន៍​ផ្សេងៗ​ទៀត​បាន​ដែរ​ដូចជា វីតាមីន B6 និង B12 ដែល​វីតាមីន​ទាំងពីរ​នេះ​ជួយ​ធ្វើអោយ​ប្រព័ន្ធ​ភាពស៊ាំ​មាន​សុខភាព​ល្អ​។​
 
​វត្តមាន​របស់​វីតាមីន B6 មាន​យ៉ាងច្រើន​ក្នុង​អាហារ​ដូចជា ដំឡូង​, ស្ពៃ​បៃតង​, និង​គ្រាប់​ធញ្ញជាតិ​។ ប្រូតេអ៊ីន​ដូចជា សាច់​, ទឹកដោះគោ និង​ត្រី​ក៏​ផ្ទុក​ទៅ​ដោយ​វីតាមីន B12 សម្រាប់​បង្កើន​ថាមពល​ប្រព័ន្ធ​ភាពស៊ាំ​ដែរ​។​
 
​ជាតិ​រ៉ែ​ដូចជា​សេ​ឡេ​ញ៉ូម និងស័​ង្គ​សីមាន​នា​ទីជួយ​ថែរក្សា​ប្រព័ន្ធ​ភាពស៊ាំ​អោយ​ខ្លាំងក្លា​។ ជាតិ​រ៉ែ​ទាំងនេះ​មាន​នៅក្នុង​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ដូចជា សណ្តែក​, សាច់ និង​សាច់​បក្សី​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved