តើពិភពលោកនឹងបញ្ចប់នៅថ្ងៃទី២៦ខែ សីហាឆ្នាំ២០៣២ខាងមុខមែនទេ? នេះជាសំនួរមួយដែលបានចោទសួរឡើងយ៉ាងក្ដៅគគុកបន្ទាប់ពីក្រុមអ្នកស្រាវជ្រាវអវកាសរបស់អង្គការ NASA បានរកឃើញអាចម៍ផ្កាយដ៏ធំមួយដែលអាចនឹងហោះបុកភពផែនដីក្នុងរយពេល១៩ឆ្នាំទៀត [២០៣២]។
ដោយមានឈ្មោះថា TV135 2013 អាចម៍ផ្កាយនេះមានបណ្ដោយប្រវែង ៣៩៦,២៤ម៉ែត្រ បានធ្វើដំណើរហោះមកក្បែរកន្លងភពផែនដីហើយនៅក្នុងចម្ងាយ៦,៧លានគីឡូម៉ែត្រពីភពផែនដីកាលពីថ្ងៃទី១៦កញ្ញាកន្លងទៅនេះ។ ប្រសិនបើវាអាចធ្លាក់មកលើភពផែនដីមែននោះ អាចម៍ផ្កាយនេះនឹងមានកម្លាំងផ្ទុះរហូតដល់២៥០០លានតោនឯណោះ ពោលគឺអាចបញ្ចប់ជីវិតនៅលើភពផែនដីបាន។
ក្រុមអ្នកអវកាសខាងលើបានឲ្យដឹងថា TV135 2013 គឺជាអាចម៍ផ្កាយដ៏គ្រោះថ្នាក់បំផុតទាំង១០ (Torino Scale)សម្រាប់ជីវិតនៅលើភពផែនដីក្នុងចំណោមអាចម៍ផ្កាយគ្រោះថ្នាក់ផ្សេងទៀតៗ ចំនួន១០ ៣៣២ដែលបានរកឃើញនៅពេលកន្លងមក។ ក៏ប៉ុន្តែ វាមានទំហំតូចជាងដុំផ្កាយមួយ ដែលបានបញ្ចប់ជីវិតសត្វដាយណាស័រលើភពផែនដីកាលពី៦៥លានឆ្នាំមុន។
ដំណើរឆ្លងកាត់របស់អាចម៍ផ្កាយTV135 2013 នៅជិតគន្លងផែនដី
អាមេរិកបានត្រៀមប្រើប្រាស់មីស៊ីលនុយក្លេអ៊ែរ Minute Man II ដែលមានកម្លាំងផ្ទុះ ១លានតោន ដើម្បីហោះទៅបាញ់កម្ទេចដុំផ្កាយនេះនៅពេលខាងមុខ។ ក៏ប៉ុន្តែអង្គការលំហអាកាសមួយនេះបានបញ្ជាក់ថា លទ្ធភាពនៃគ្រោះមហន្តរាយនេះមានតិចតួចបំផុតគឺ៩៩,៩៩៨៤% បញ្ជាក់ថាផែនដីនឹងគេចផុតពីផ្កាយព្រះគ្រោះនេះ។
NASA បញ្ជាក់បន្ថែមថា ខ្លួននឹងប្រើប្រាស់មជ្ឈមណ្ឌលស្រាវជ្រាវអវកាសMinor Planet Centre នៅរដ្ឋ Massachusetts ដើម្បីតាមដានឲ្យល្អិតល្អន់លើដំណើរវិវត្តរបស់ផ្កាយនេះនៅពេលខាងមុខ ហើយសូមឲ្យមនុស្សម្នានៅលើពិភពលោកបន្តរស់នៅជាធម្មតា៕
0 comments:
Post a Comment