ថ្មី​ៗ​នេះ​ គេ​សង្កេត​ឃើញ​មាន​យាន​​ជំនិះ​​ម្យ៉ាង​ មាន​កង់​បួន​​ ចង្កូត​ពីរ​ កន្លែង​ធាក់​បួន​ មាន​ពូក​អង្គុយ​ដូច​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ និង​មាន​ដំបូល​ ត្រូវ​យុវជន​ជិះ​កម្សាន្ត​នៅ​កោះ​ពេជ្រ។ កង់​នេះ​ត្រូវ​បាន​ដាក់​ជួល​ជិះ​តែ​ជុំ​វិញ​ស្រះ​ទឹក ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ប៉ុណ្ណោះ​ ដោយ​ក្នុង​មួយ​ជុំ​ ម្នាក់​តម្លៃ​១០០០​រៀល។ តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ជួល​ឲ្យ​ជិះ​នោះ​ កង់​នេះ​ទើប​ដាក់​ដំណើរ​ការ​នៅ​កោះ​ពេជ្រ​បាន​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ ហើយ​កង់​នេះ​ផលិត​នៅ​ស្រុក​ខ្មែរ​តែ​ម្ដង។ ក្រោយ​ពី​ដាក់​ឲ្យ​ដំណើរ​ការ​​ មាន​យុវវ័យ​ជា​ច្រើន​​មក​ជួល​ជិះ​នៅ​​ពេល​​រសៀល​​ពុំ​សូវ​ដាច់​។

មើល​រូប​ខាង​ក្រោម​នេះ​បន្តិច​មើល៍​ ជិះ​ទៅ​សប្បាយ​អត់៖

អត្ថបទ & ​រូប​ថត៖ យិន​ សំបូរ