Breaking News
Loading...
Wednesday, October 2, 2013

រឿងចម្លែក៖ ករសិករអាមេរិកម្នាក់ បានដាំនូវផ្លែពោតដែលមានពណ៌ចំរុះ


រូបភាពដ៏ប្លែកៗមិនគួរឲ្យជឿខាងក្រោមនេះ បានបង្ហាញនូវពណ៌ចម្រុះដ៏ស្រស់ស្អាត របស់ផ្លែពោត ដែលមើលទៅដូចជា គួរឲ្យចង់ពិសារ។

ពោតដ៏ចម្លែកនេះគេបានឲ្យឈ្មោះថាវា Glass Gem ដែលមានន័យថា ត្បូង ដែលបង្កាត់ដោយកសិករអាមេរិកម្នាក់ ដែលជំនាញច្បាស់នូវពណ៌របស់ពោត។ ឥលូវនេះ ប្រភេទពោតដែលមានមួយគ្មានពីរនេះ ត្រូវបានអនុញ្ញាតឲ្យដាក់លក់តាម អនឡាញហើយ។

ពោតនេះមានដើមកំណើតចេញពីរដ្ឋ Oklahoma ដែលកសិករនៅទីនោះ មានគំនិតច្នៃនូវពណ៌របស់ពោត ឲ្យមានពណ៌ចម្រុះច្រើន។ ក្នុងរយៈពេល១ឆ្នាំ គាត់ក៏បានបង្កើតនូវពូជពោត ដែលមានពណ៌ច្រើនក្នុងផ្លែពោតតែមួយ។ គ្រាប់ពូជរបស់ពោត Glass Gem នេះលក់នៅក្នុងគេហទំព័រអនឡាញ តម្លៃ ៤.៩០ដុលារ ក្នុងមួយកញ្ចប់។ ពោតអាចបរិភោគបានធម្មតា និងអាចយកទៅធ្វើជាពោតលីង (Popcorn) ក៏បាន វាមិនប៉ះពាល់ដល់សុខភាពនោះទេ។

អ្នកដែលទិញ គ្រាប់ពូជពោត Glass Gem តែងតែយកវាទៅដាំនៅតាមជុំវិញ របងផ្ទះរបស់ពួកគេ ព្រោះពេលដែលវាចេញផ្លែ វាបានបញ្ចេញនូវសោភ័ណភាពដ៏ស្រស់ស្អាត។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ពោតដ៏ស្រស់ស្អាតនេះ? 





កែសម្រួលដោយ អៀង

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved