​ការ​​ផលិត​ទូរសព្ទ​ពណ៌​មាស​នា​ពេល​បច្ចុប្បន្ន​ ហាក់​មាន​ការ​ពេញ​និយម​ខ្លាំងឡើងៗ​ក្នុង​ចំណោម​​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ធំ​ៗ។ ជាក់​ស្ដែង iPhone 5S ​​​របស់​ Apple ត្រូវ​បាន​​​​បន្ថែម​​​​ពណ៌​មាស​​ដើម្បី​​ផ្តល់​​រសជាតិ​​ថ្មី​​ដល់​អតិថិជន​ ខណៈ​ដែល​​​អា​ 5S ពណ៌​មាស​ទាំង​នេះ​ ​កំពុង​ឆក់​ចិត្ត​​អ្នក​ប្រើ​ប្រាស់​បាន​ច្រើន​ជាង​ពណ៌​ផ្សេង​ៗ​ទៀត។ ដោយ​ឡែក​ ពេល​នេះ Samsung ក៏​បាន​ប្រកាស​ចេញ Galaxy S4 មាន​ពណ៌​មាស​​​ដែរ។

អាន៖ Galaxy S3 និងGalaxy S4 នឹង​ទទួល​បាន Android 4.3 នៅ​​ខែ​តុលា

រូប​ខាង​លើ​នេះ គឺ​ត្រូវ​បាន​គណនី Twitter របស់ Samsung បង្ហោះ​ជា​ផ្លូវការ ដូច​ប្រិយមិត្ត​បាន​ឃើញ​ជា​មួយ​ពណ៌​មាស​ចែក​ជា ២​ទៀត គឺ​ប្រផេះ-មាស និង ផ្កាឈូក-មាស។ ​ប្រភព​បាន​បង្ហើប​ឱ្យ​ដឹង​ថា Galaxy S4 ពណ៌​មាស​ថ្មី​ទាំង​ពីរ ទំនង​អាច​ចេញ​លក់​តែ​នៅ​ប្រទេស​អារ៉ាប់រួម​ប៉ុណ្ណោះ ពោល​មិន​បញ្ចេញ​លក់​ជា​អន្តរជាតិ​នោះ​ទេ។ ចំពោះ​លក្ខណៈ​សម្បត្តិ​យ៉ាង​ណា​នោះ នៅ​ពុំ​ទាន់​មាន​ព័ត៌មាន​ឡើយ៕​

អាន៖ រក​ឃើញ​កំណប់​របស់ Steve Jobs កាល​ពី​ជាង​៣០ឆ្នាំ​​មុន
អាន៖ តាម​ការ​ស្ទាបស្ទង់​អ្នក​ប្រើ​នៅ​អាមេរិក​ Galaxy S III អាច​ផ្ដួល iPhone 5

ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ …

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ theverge