Breaking News
Loading...
Thursday, September 26, 2013

អ្នកផ្សាយព័ត៌មានបន្តផ្ទាល់ម្នាក់ ត្រូវសត្វស្វាចាប់ដើមទ្រូង មុខមនុស្សរាប់លាននាក់


ពូជស្វាអង្គត់មួយក្បាល បានធ្វើឲ្យការផ្សាយបន្តផ្ទាល់របស់កម្មវិធីទូរទស្ស ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយវាបានយកដៃទៅចាប់ដើមទ្រូង របស់អ្នកផ្សាយព័ត៌មានស្រី។

អ្នកផ្សាយព័ត៌មានបន្តផ្ទាល់ម្នាក់នេះមានឈ្មោះថា Sabrina Rodriguez ដែលមកពីប៉ុស្តិ៍ទូរទស្សន៍ Fox 40 រដ្ឋ California។ នាងបានចុះមកយកព័ត៌មានការពីថ្ងៃទី១២ ខែកញ្ញា ក្នុងកម្មវិធី Lodi Grape Festival ជាមួយនឹងសត្វស្វាកំហូចមួយនេះ។ ទោះបីជាអ្នកនាង Rodriguez ខំប្រឹងធ្វើយ៉ាងណាក៏ដោយ ក៏សត្វស្វាមួយនោះមិនបានយកដៃចេញពី ដើមទ្រូងខាងស្ដាំ របស់នាងឡើយ ហើយថែមទាំងធ្វើមុខគួរឲ្យខ្លាចថែមទៀតផង។

យ៉ាងណាមិញ សត្វស្វាមួយក្បាលនេះ គឺជាតួសម្ដែងក្នុងរឿងហូលីហ្វូដ ដែលសម្ដែងជាមួយនឹងលោក Tom Cruise ក្នុងរឿង Rock of Ages។

បើអ្នកជានាងវិញតើនឹងធ្វើបែបណា? សូមទស្សនាវីដេអូខាងក្រោម៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved