Breaking News
Loading...
Monday, September 23, 2013

Samsung Galaxy Note III មាន​លក់​នៅ​កម្ពុជា​ហើយ​ព្រឹក​នេះ​ក្នុងតម្លៃ ៧១០ ដុល្លារ​អាមេរិក​


​ភ្នំពេញ​៖​    ​ពេលនេះ​រូបរាង​ពិត​របស់ Samsung Galaxy Note III មាន​វត្ត​មាននៅ​កម្ពុជា​ហើយ​ក្រោយ​ការចេញលក់ iPhone 5s និង iPhone 5c បាន​ពីរ ឬ​បី​ថៃ្ង​នោះ ហើយ​សម្រាប់ Smartphone ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និ​ច Samsung នេះ​ក៏​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ណាស់ដែរ​ពី​សំណាក់​អតិថិជន​ដែល​តែងតែ​និយម​ប្រើប្រាស់​ត្រកូល Galaxy នោះ ។​

 

​សម្រាប់ Samsung Galaxy Note III គឺជា smartphone ដែលមាន​ការ​រចនា​យ៉ាង​ពិសេស និង​ត្រូវបាន​បំពាក់​បច្ចេកវិទ្យា​ចុងក្រោយ​ហើយ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​នៅ​បណ្តា​ប្រទេសមួយ​ចំនួន​នៅ​អ៊ឺរ៉ុប និង​អាស៊ី​ហើយ​ពេលនេះ​ក៏មាន​វត្ត​មាននៅ​កម្ពុជា​ផងដែរ​ក្នុងតម្លៃ ៧១០ ដុល្លារ​សហរដ្ឋអាមេរិក ដែល​លោកអ្នក​អាច​ស្វែងរក​ទិញ Samsung Galaxy Note III  បាន​នៅ​ហាង​លក់​ទូរស័ព្ទ​ទំនើប​បាយ័ន​សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​៖ 012 88 67 67 ៕ ដោយ​៖ គាថា​

 

T12

ប្រភពពី៖​ www.techno2day.biz

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved