ក្រោយ​ស្ងាត់​អស់​ជា​ច្រើន​ខែ​រួច​មក ក្រុមហ៊ុន​ទូរសព្ទ​កាណាដា BlackBerry បាន​ប្រកាស​ចេញ Smartphone ម៉ូដែល​ថ្មី​មួយ​ទៀត​ហើយ​គឺ BlackBerry Z30 ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ចុង​ក្រោយ​គឺ BB10.2 OS

BlackBerry Z30

លក្ខណៈ​សម្បត្តិ​របស់​ទូរសព្ទ​ស៊េរី​ថ្មី​នេះ មាន​អេក្រង់ ៥អ៊ីញ ប្រភេទ Super AMOLED ជា​មួយ resolution 1280 x720px។ រីឯ​ដង់ស៊ីតេ​ភិចហ្សែល​វិញ​មាន​ទំហំ 295ppiZ30 នេះ​បាន​បំពាក់ chip Snapdragon S4 Pro ល្បឿន 1.7GHz ប្រភេទ dual-core ហើយ​មាន RAM ទំហំ 2GB

ក្រៅ​ពី​នេះ BlackBerry Z30 នៅ​មាន​លក្ខណៈ​សម្បត្តិ​ជា​ច្រើន​ទៀត​ដូច​ជា ៖ កម្រិត​ថាមពល​ថ្ម 2880mAh, មាន​វិមាត្រ (ប xទទ x កម្រាស់) ១៤០,៧ មម x ៧២មម x ៩,៤មម, គាំទ្រ​ប្រព័ន្ធ​បណ្ដាញ 4G LTE dual-band Wi-Fi 802.11 a/b/g/n, Bluetooh 4.0 និង​មាន​មុខងារ​ផ្ទេរ​ទិន្នន័យ NFC

កាមេរ៉ា​នៅ​លើ Z30 មាន​ទំហំ 8MP ជា​មួយ f/2.2 lens ហើយ​ថត​វីដេអូ​បាន 1080p។ អាច​ប្រើ video call ជា​មួយ​កាមេរ៉ា​មុខ​ទំហំ 2MP ដែល​ថត​វីដេអូ​បាន 720p។ ស្រប​ពេល​នេះ​ដែរ ក្រុមហ៊ុន​បាន​ជូន​ដំណឹង​​ដល់​អតិថិជន​របស់​ខ្លួន ដោយ​នឹង​​ដាក់​ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ BB10.2 ឱ្យ Smartphone ស៊េរី​មុនៗ update បាន​អំឡុង​ពាក់កណ្ដាល​ខែ​តុលា​ខាង​មុខ​នេះ​ហើយ៕​

BlackBerry ម៉ូដែល​ថ្មី​នេះ​ ពុំ​ទាន់​មាន​ព័ត៌មាន​​លម្អិត​ពី​តម្លៃ​នៅ​ឡើយ​ទេ ​គ្រាន់​តែ​ដឹង​ថា​ ​​នឹង​ចេញ​លក់​នៅ​អង់គ្លេស​ដើម​អាទិត្យ​ក្រោយ៕​

ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ​ដទៃ​ទៀត …

​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ bbc, gsmarena