​​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​​​​ក្នុង​ពិព័រណ៍​រថយន្ត​ Tokyo Motor Show ​ក្រុម​ហ៊ុន​​យក្ស​​ផលិត​​ម៉ូតូ​រថយន្ត​ជប៉ុន Honda ​បាន​​បញ្ចេញ​​​គំរូ​ម៉ូតូ​​អាគុយ​​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍​​សែស្រឡាយ​​​ អាគុប (Cub) ​​ដែល​មាន​ឈ្មោះ​ថា Honda EV-Cub។

ព័ត៌មាន​​លម្អិត​​​មិន​​បាន​​បញ្ចេញ​​ឲ្យ​​ច្រើន​ឡើយ​​​ពាក់ព័ន្ធ​នឹង​យានជំនិះ​ដើរ​ដោយ​ថាមពល​អគ្គិសនី​ដ៏​​តូច​ច្រឡឹង​​មួយ​នេះ​ តែ​ថា​ EV-Cub ​នឹង​បំពាក់​​​​មូទ័រ​អូស​ទាំង​កង់​​ក្រោយ​និង​កង​មុខ ដែល​ផ្ដល់​​សមត្ថភាព​ខ្ពស់​ក្នុង​ការ​​​​បម្លាស់ទី។ ​ឥឡូវ​មើល​ EV-Cub ​បន្តិច​មើល​គួរឲ្យ​ចាប់​អារម្មណ៍​ដែរ​អត់​ប៉ុណ្ណឹង​៖

ប្រែសម្រួល៖ ប៉ែន សុផាន់ណា
ប្រភព & រូបភាព៖ autoblog