Breaking News
Loading...
Monday, September 23, 2013

Nokia Lumia 625 ស្មា​ត​ហ្វូ​ន 4G អេក្រង់​ធំ ចេញលក់​នៅ​កម្ពុជា​ហើយ​


កាលពី​ថ្ងៃទី​៩ កញ្ញា ២០១៣ ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន Nokia ប្រចាំ​នៅ​កម្ពុជា​បានប្រកាសថា ស្មា​ត​ហ្វូ​ន  Nokia Lumia 625 មាន​ចេញលក់​នៅលើ​ទីផ្សារ​កម្ពុជា​ហើយ ដោយ​ផ្តល់ជូន​អតិថិជន​នូវ​ល្បឿន​អ៊ិន​ធឺ​ណិ​ត​លឿន (4G) ផ្ទៃ​អេក្រង់​ធំ (4.7”) និង តម្លៃ​សមរម្យ​បំផុត ($275) ។​

 

Nokia Lumia 625 មានការ​រចនា​ល្អ​ស្អាត ថែមទាំង​មាន​សំបក​គម្រប​ថ្ម​អាច​ប្តូរ​បាន​ទៀតផង ។ សំបក​គម្រប​ថ្ម​មាន​ជម្រើស​ច្រើន​ពណ៌​ដូចជា លឿង ស និង ខ្មៅ ដែល​ស៊ីគ្នា​ទៅនឹង​ពណ៌​របស់​ផ្ទៃ​នៃ​កម្មវិធី​នៅលើ​អេក្រង់​ទូរស័ព្ទ ។​ស្មា​ត​ហ្វូ​ន​អេក្រង់​ធំ និង តម្លៃ​ដ៏​សមរម្យ​ខាងលើនេះ មានកម្ម​វិធី​សម្រាំង​មួយចំនួន​ដែល​កាលពីពេល​មុនគេ​ឃើញ​មានតែ​នៅក្នុង​កំពូល​ស្មា​ត​ហ្វូ​ន​តែប៉ុណ្ណោះ ។ ក្នុងចំណោម​កម្មវិធី​សម្រាំង​ទាំងនោះ​រួមមាន កម្មវិធី Nokia Smart Camera ដែល​ផ្តល់​លទ្ធភាព​ឲ្យ​អ្នកប្រើប្រាស់​ជ្រើសរើស​រូបភាព ដែល​ល្អផ្តាច់គេ​បាន​គ្រប់ពេល​, Nokia Cinemagraph ដែល​បង្កើតបានជា​រូបភាព​ដែលមាន​ចលនា ។​ល​។​

 

​ជាមួយនឹង​បណ្តាញ 4G, Nokia Lumi 625 ធ្វើ​ឲ្យ​ការបើក​អ៊ីនធឺណិត និង ការទាញយក​វីដេអូ​តាម​អ៊ិន​ធឺ​ណិ​ត​មាន​ល្បឿន​លឿន​ដល់​ទៅ 10 ដង ។ ក្រៅពីនេះ ដោយសារ​វា​មាន​ផ្ទៃ​អេក្រង់​ធំ វា​ផ្តល់​ភាពងាយស្រួល​ក្នុង​ការមើល​កម្មវិធី​ដែល​បាន​បើក និង លេង​ហ្គេម ។​

ប្រភពពី៖ eworldmagz

T10 T11

 

ប្រភពពី៖​ www.techno2day.biz

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved