Tablet Surface ជំនាន់​ថ្មី​របស់ Microsoft ដែល​បាន​លេចឮ​កន្លង​មក ទី​បំផុត​នៅ​ថ្ងៃ​នេះ​ក្រុមហ៊ុន ​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ។ ចំពោះ​រូបរាង​ត្រូវ​បាន​ឌីហ្សាញ​មាន​លក្ខណៈ​ដូច Surface ជំនាន់​ទី១ ដែរ​ តែ​ខុស​ត្រង់​សមត្ថភាព hardware មួយ​ចំនួន ដែល​ជួយ​បង្កើន​ល្បឿន​ដំណើរការ​លឿន​ជាង​ស៊េរី​មុន។

អាន៖ Microsoft មាន​ព្រឹត្តិការណ៍​បង្ហាញ Surface 2.0 ​២៣ កញ្ញា​នេះ

Microsoft Surface 2 (ឆ្វេង) និង Surface 2 Pro (ស្ដាំ)

Tablet ជំនាន់​ថ្មី Surface 2 មាន​លក្ខណៈ​សម្បត្តិ​ដូច​ជា ៖ បំពាក់ chip Tegra 4 លឿន​ជាង Surface ជំនាន់​ទី១ និង​មាន​អេក្រង់ ClearType full HD ទំហំ ១០,៦អ៊ីញ resolution (1920 x1080px)។ ​ម៉ូដែល​​នេះ​ ក៏​​​បំពាក់​មក​ជា​មួយ​ CPU intel Core i5 ជំនាន់​ទី៤ ប្រភេទ Quad-core Tegra 4 SoC ល្បឿន 1.7GHz Cortex A15​ និង​មាន​​រន្ធ USB 3.0 ងាយ​ស្រួល​ចម្លង​ឯកសារ​បាន​លឿន​ជាង​មុន​ដល់​ទៅ ៤ដង។

Microsoft Surface 2 បាន​បំពាក់​ដោយ RAM ទំហំ 2GB និង​មាន GPU ប្រភេទ GeForce 72-core ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows RT 8.1។ នៅ​ផ្នែក​ខាង​ក្រោយ បាន​ភ្ជាប់​មក​ជា​មួយ​កាមេរ៉ា​ទំហំ 5MP និង​កាមេរ៉ា​មុខ​ទំហំ 3.5MP ដែល​ទាំង​ពីរ​នេះ​អាច​ថត​វីដេអូ​ក្នុង​កម្រិត 1080p និង​បាន​កែ​លំអ​មាន​សមត្ថភាព​ថត​បាន​ច្បាស់​នៅ​ទី​ខ្សោយ​ពន្លឺ។ Tablet នេះ​មាន​ពីរ​ទំហំ​គឺ 32GB និង 64GB (+microSD)។ តំណភ្ជាប់​មាន​ដូច​ជា រន្ធ HDMI រន្ធ​សំឡេង 3.5mm audio jack, Bluetooth 4.0 និង USB 3.0។

Microsoft Surface 2

​កាន់​តែ​​​ពិសេស​ជាង​នេះ​ទៅ​ទៀត​ ​ម៉ូដែល​​​នេះ​នឹង​ដំណើរការ​​ដោយ​​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​​គឺ​ Windows 8.1 ​​មាន​មុខងារ​ពិសេស​មួយ​ចំនួន​បាន​កែលំអ ដូច​ជា៖ Personalization, search, multitasking, built-in apps និង​ជា​ច្រើន​ទៀត។ អាច​ប្រើ Skydrive ទំហំ 200GB រយៈពេល ២ឆ្នាំ។ ចំណែក Keyboard នៅ​លើ Surface ថ្មី​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​ប្រភេទ​ខុស​គ្នា​ចំនួន ៣ រួម​មាន៖ Touch Cover 2, Type Cover 2 និង Power Cover។ Touchនិង Type cover មាន​កម្រាស់​ស្ដើង​​ និង​ស្រាល​ជាង​ស៊េរី​មុន ហើយ Power Cover កាន់​តែ​ពិសេស​ព្រោះ​បាន​បង្កប់​ថ្ម​ដែល​ជួយ​ឱ្យ​អាយុកាល​ប្រើប្រាស់ Tablet នេះ​កាន់​តែ​យូរ។

Microsoft បាន​អះអាង​ថា Suface 2 មាន​ល្បឿន​លឿន​ជាង Surface ជំនាន់​ទី១ ដល់​ទៅ ៤ដង ​​មាន​ថ្ម​កាន់​បាន​យូរ​ជាង​មុន ២៥% ដែល​អាច​បើក​មើល​វីដេអូ​បាន ១០ម៉ោង ហើយ Stand-by បាន​ដល់​ទៅ​ចន្លោះ​ពី ៧ ទៅ ១៥ថ្ងៃ។ ចំណែក​​កាមេរ៉ា​​ល្អ​ជាង​មុន ៥ដង និង​ល្បឿន Wi-Fi ល្អ​ជាង​មុន ២ដង។

អតិថិជន​អាច​កុម្ម៉ង់​ទិញ Surface 2 បានចាប់​ពី​ថ្ងៃ​ស្អែក​នេះ ​ជា​មួយ​តម្លៃ  ៤៥០ដុល្លារ សម្រាប់​ទំហំ 32GB ហើយ​តម្លៃ ៥៥០ដុល្លារ​សម្រាប់​ទំហំ 64GB ហើយ​គេ​រំពឹង​ថា នឹង​មាន​លក់​នៅ​ថ្ងៃ​ទី២២ តុលា​ខាង​មុខ​។

អាន៖ Microsoft លក់ Surface Pro ចុះ​តម្លៃ ១០០ដុល្លារ​អំឡុង​ខែ​សីហា​នេះ

Microsoft Surface 2 Pro

ទន្ទឹម​​នឹង​នោះ Microsoft ក៏​នឹង​ចេញ​លក់ Surface Pro 2 ដែល​មាន ៤ទំហំ​ផ្សេង​គ្នា​គឺ 64GB, 128GB, 256GB និង 512GB។ រីឯ​តម្លៃ​វិញ​រៀង​គ្នា ៩០០ដុល្លារ ១០០០ដុល្លារ ១៣០០ដុល្លារ និង ១៨០០ដុល្លារ។ ជា​ទូទៅ Surface  Pro 2 មាន RAM ទំហំ 4GB ​ប្រសិន​ចង់ update ឡើង 8GB នោះ​អតិថិជន​ត្រូវ​ចំណាយ ១០០ដុល្លារ​បន្ថែម​ទៀត។ Surface 2 Pro មាន​ spec ធំ​ជាង Surface 2 ដោយ​ CPU intel core i5 ជំនាន់​ទី៤ ប្រភេទ dual-core ល្បឿន 1.6GB (max turbo clock 2.6GHz) ហើយ​ក្រាហ្វិក​ប្រភេទ Intel HD Graphics 4400 និង​មាន​ប៊ិច S-Pen។ ជំនាន់​ថ្មី​នេះ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 8.1 Pro។ ក្រុមហ៊ុន​បាន​បញ្ជាក់​ទៀត​​ថា Surface Pro 2 នឹង​មាន​សមត្ថភាព​​បំពេញ​​មុខ​ងារ​​​បាន​លឿន​ជាង​មុន ២០% ក្រាហ្វិក​ល្អ​ជាង​មុន ៥០% ហើយ​ថ្ម​កាន់​យូរ​ជាង​មុន ៧៥%៕​​

អាន៖ ក្រឡេក​មើល Interface របស់ Windows 8.1 ​ខុស​ពី Win8 ម៉េច​ខ្លះ?

ចុច​ត្រង់​នេះ ដើម្បី​តាមផលិតផល​​បច្ចេកវិទ្យា​ថ្មីៗ …

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ geeky-gadgets, gsmarena