​សាធារណជន​នៅ​តាម​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក​ ទោះ​មិន​បាន​ដឹង​តម្លៃ iPhone 5S ​​​​ពណ៌​មាស​​លម្អិត​ជាក់​លាក់​​​​​ យ៉ាង​ហោច​ណាស់​ក៏​បាន​ដឹង​ល្ហៀងៗ​ថា​ តម្លៃ​មួយ​គ្រឿង​ចន្លោះ​ពី ៩០០ដុល្លារ ទៅ ១៥០០ដុល្លារ​អាស្រ័យ​ទៅ​តាម​ទីផ្សារដែរ​។ ចុះ​តើ​ហេតុ​អ្វី​បាន​ជា iPhone 5S នេះ​មាន​តម្លៃ​ដល់​ទៅ​ជាង ១ម៉ឺន​ដុល្លារ?

អាន៖ ៣ថ្ងៃ iPhone 5S/5C លក់​បាន ៩លាន​គ្រឿង ​ដោយ​​ 5S ខ្លាំង​ជាង 5C ៣ដង​

តម្លៃ iPhone 5S ថ្លៃ​កប់​ពពក​មិន​គួរ​ឱ្យ​ជឿ​បាន​ផុស​អណ្ដែត​នៅ​លើ​គេហទំព័រ​លក់​អនឡាញ​របស់​អាមេរិក​ eBay នៅ​ថ្ងៃ​នេះ​​។ ត្រឹម​ជា iPhone 5S ទំហំ 16GB ដែល​ស្រុក​ខ្មែរ​លក់​ក្នុង​តម្លៃ​ប្រហែល ១៥០០ដុល្លារ​សោះ តែ​បែរ​ជា eBay បាន​កំណត់​តម្លៃ​ដល់​ទៅ ១០១០០ដុល្លារ​សហរដ្ឋ​អាមេរិក (បញ្ជាក់៖ ជា iPhone 5S ពណ៌​មាស​ទំហំ 16GB unlocked GSM)។

ពិត​ជា​មិន​គួរ​ឱ្យ​ជឿ​មែន ព្រោះ​ថា​តម្លៃ​នេះ​ត្រូវ​បាន​បោះ​ចេញ​ពី​មាត់​អតិថិជន​ដេញ​ថ្លៃ​គ្នា​ទិញ​យក​ប៉ុណ្ណោះ។ មនុស្ស​ពីរ​នាក់​ហាក់​ឈ្លក់​វង្វេង​នឹង​ការចង់​​ឈ្នះ ឬ​ចង់​បាន iPhone 5S មុន​ក្នុង​រូបភាព​មិន​សម​ហេតុផល​ដោយ​ការ​ប្រើប្រាស់​លុយ​ពី​ហោប៉ៅ​ខ្លួន​ដល់​ទៅ​ជាង​ម៉ឺន​ដុល្លារ។ តម្លៃ iPhone 5S 16GB ពណ៌​មាស​នេះ ត្រូវ​បាន​ដាក់​ឱ្យ​ដេញ​ថ្លៃ​ក្នុង​តម្លៃ ២៥០០ដុល្លារ ហើយ​ស្រាប់​តែ​មនុស្ស​​ពីរ​នាក់​​ចេញ​មក​ដេញ​ថ្លៃ​យក​ ដោយ​អ្នក​ទី១ ​ហ៊ាន​​ឱ្យ​ដល់​តម្លៃ ១០០០០ ដុល្លារ ហើយ​អ្នក​ទី២ ​ជា​អ្នក​ចុង​ក្រោយ​បាន​ហ៊ាន​ឱ្យ​ខ្ពស់​លើស​នេះ​ទៅ​ទៀត​គឺ ១០១០០ដុល្លារ​អាមេរិក​ឯណោះ។

​តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ ចំពោះ​រឿង​បែប​នេះ?

អាន៖ មួយ​​ថ្ងៃ​សោះ​ iPhone 5S ​​ធ្លាក់​​​​នៅ​ក្រោម ​​១​ពាន់ដុល្លារ? ​

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ geeky-gadgets, electronista