ការ​បង្ហាញ​វត្តមាន​របស់ iPhone ជំនាន់​ថ្មី​ពីរ​ម៉ូដែល​គឺ iPhone 5S និង 5C ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​នោះ​ទេ ជាពិសេស​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ក៏​បង្ហាញ​ការ​ចាប់​អារម្មណ៍​ហើយ​ក៏​មាន​អ្នក​ខ្លះ​ អន្ទះសា​ចង់​ទិញ​ទូរសព្ទ​ស៊េរី​ថ្មី​នេះ​យក​ទៅ​ប្រើ​ដែរ។

​iPhone 5S (ឆ្វេង) iPhone 5C (ស្តាំ)

​Galaxy Note 3

ប៉ុន្តែ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ថ្មី​ៗ​នេះ​តាម​ការ​ស្ទាប​ស្ទង់​មតិ​តាម​បណ្ដាញ​សង្គម Facebook ក៏​ដូចជា​តាម​រយៈ​ប្រអប់ Comment របស់យើងខ្ញុំបាន​បង្ហាញ​ថា មិន​ប្រាកដ​ថា iPhone 5S និង 5C ពិត​ជា​ធ្វើ​ឲ្យ​​ពលរដ្ឋ​ខ្មែរ​​ចាប់​អារម្មណ៍​ និង​ទន្ទឹង​រង់​ចាំ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ មាន​ប្រិយមិត្ត​មួយ​ចំនួន​បែរ​ជា​កំពុង​ទន្ទឹង​រង់ចាំ​ការ​មក​ដល់​របស់ Galaxy Note 3 របស់ Samsung ទៅ​វិញ ជំនួស​ឲ្យ iPhone 5S និង 5C ដោយសារ​តែ​បច្ចេកវិទ្យា​ទំនើប​និង​ឈាន​មុខ​ជាង iPhone ជំនាន់​ថ្មី​របស់ Apple។

ជាក់ស្ដែង Lengend Heart បង្ហាញ​ការ​ចាប់​អារម្មណ៍​របស់​ខ្លួន​ថា “ខ្ញុំ​មិន​រំពឹង​ចាំ iPhone ទេ តែ​រំពឹង​ចាំ Galaxy Note 3 ព្រោះ​បច្ចេកវិទ្យា​វា​ឈាន​មុខ​ជាង​គេ ហើយ​សំបក​ខាង​ក្រៅ​មិនមែន​យក​ផ្លាស្ទិក​មក​ធ្វើ​ដូច​កាល​មុន​ទៀត​ទេ”។ ចំណែក Sin Savry ក៏​ប្រាប់​ដែរ​ថា “I don’t care about I phone I’m waiting only Galaxy Not III បាន​ន័យ​ថា ខ្ញុំ​មិន​ចាប់​អារម្មណ៍ iPhone ទេ ជំនួស​មក​វិញ​គឺ Galaxy Note 3 ទេ​ដែល​ខ្ញុំ​រង់ចាំ”។

រី​ឯ​មិត្ត​អ្នក​អាន​ម្នាក់​ទៀត​មាន​ឈ្មោះ​ថា Sothea Jimmy ក៏​បង្ហាញ​ការ​ចាប់​អារម្មណ៍ Note 3 ដែរ​ថា “iPhone ជំនាន់​ថ្មី​នេះ​គ្មា​អី​អស្ចារ្យ​ផង”។

ប្រិយមិត្ត​ផ្សេង​ទៀត​បាន​សរសើរ​ពី​ Galaxy Note 3 មិន​ដាច់​ពី​មាត់​ថា​ iPhone 5S គ្មាន​គីឡូ​លោត​ជា​មួយ Galaxy Note 3 ទេ សូម្បី​តែ​យក​ទៅ​ប្រៀប​ធៀប​ជា​មួយ​ Galaxy S4 ក៏​ទៅ​មិន​រួច​ដែរ​ iPhone 5S នោះ។​ ហេតុ​ដែល​គេ​សរសើរ​ Galaxy Note 3 ជាង​ iPhone 5S គឺ​ដោយ​សារ​តែ​មាន​ប្រៀប​ធៀប​ទៅ​លើ​កម្លាំង​ដំណើរ​របស់ Smartphone ទាំង​ពីរ​គឺ​ចាញ់​ Galaxy Note 3។

យ៉ាង​ណា​ក៏​ដោយ​មាន​មិត្ត​យុវវ័យ​ក៏​បាន​ទន្ទឹង​រង់ចាំ​ការ​មក​ដល់​របស់ iPhone ជំនាន់​ថ្មី​នេះ​ដូចជា​កញ្ញា Love Linna បាន​បញ្ជាក់​ថា ” how many day that I phone 5s coming , I’m waiting a long time hmm…wow who know ? បាន​ន័យ​ថា តើ iPhone 5S នឹង​មក​ដល់​នៅ​ពេល​ណា​ទៅ ខ្ញុំ​រង់​ចាំ​យូរ​ហើយ​។ អ្នក​ណា​ដឹង​ អាច​ជួយ​ប្រាប់​បន្តិច​បាន​ទេ”។

ក្នុង​ខែ​កញ្ញា​ គេ​កត់​សម្គាល់​ឃើញ​ថា​មាន​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ដ៏​ធំ​ពីរ​កើត​ឡើង​ ដោយ​ក្នុង​នោះ Apple បាន​ប្រកាស​បង្ហាញ​រូបរាង​ជា​ផ្លូវការ iPhone 5S និង 5C រួម​ទាំង​ប្រព័ន្ធ​ដំណើរការ​ថ្មី iOS 7 ខណៈ​ដែល Samsung ក្នុង​អំឡុង​ខែ​កញ្ញា​ដែរ​នេះ​បាន​ប្រកាស​បញ្ចេញ​រូបរាង​របស់ Galaxy Note 3 រួម​ជាមួយSamsung Galaxy Gear SmartWatch ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​អេឡិចត្រូនិក IFA 2013 នា​ប្រទេស​អាល្លឺម៉ង់។

តាម​ដំណឹង​មក​ថា iPhone 5S និង 5C អាច​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​អំឡុង​ខែ​តុលា​ខាង​មុខ​នេះ ខណៈ​ដែល Galaxy Note 3 នៅ​ប្រហែល​ចុង​ខែ​កញ្ញា​នេះ។

មើល​លក្ខណៈ​ពិសេសៗ​របស់ Galaxy Note 3 សូម​ចុច​ត្រង់​​នេះ

តើ​រវាង Galaxy Note 3 និង iPhone 5S និង 5C មួយ​ណា​ជា​ជម្រើស​ពិត​ប្រាកដ?

​អត្ថបទ៖ ដារ៉ា​ឆានី