យុវវ័យ​ភាគ​ច្រើន​ប្រហែល​ជា​ប្រាថ្នា​រក​កន្លែង​អង្គុយ​​ញ៉ាំ​​តែ​ត្រជាក់​​​ ក្រោម​ម្លប់​ឆ័ត្រ​ អម​ដោយ​សម្រស់​ធម្មជាតិ​ពណ៌​បៃតង មាន​​ក្លិន​ធម្មជាតិ​​ ផ្សារ​ភ្ជាប់​នឹង​អារម្មណ៍​លំហែ​កាយ​ហើយ​មើល​​ទៅ។ ចុង​សប្តាហ៍​នេះ ​Sabay នឹង​នាំ​អ្នក​ទៅ​រក​បរិយាកាស​ទាំង​នោះ​នៅ​ហាង​តែ ​Gong Cha។

ម្លប់​ឈើ​ត្រឈឹង​ត្រឈៃ​ត្រជាក់​ចិត្ត​ ត្រជាក់​ភ្នែក​ដោយ​ស្លឹក​ពណ៌​បៃតង​ខៀវ​ខ្ចី​ បញ្ចេញ​សម្ផស្ស​ជុំ​វិញ​ហាង​។ គ្រាន់​តែ​បើក​ទ្វារ​ដើរ​ចូល​ទៅ​ ចំហាយ​ត្រជាក់​​នឹង​មក​​ប៉ះ​​រាង​កាយ ជាមួយ​នឹង​ក្លិន​ក្រអូប​ស្រទន់​របស់​​បរិយាកាស​ក្នុង​ហាង​នេះ។​ ភ្លាម​នោះ​​ ​ភ្លេង​ចាក់​កំដរ​តិចៗ​​ ក៏​នឹង​ចូលរួម​ធ្វើ​ឲ្យ​អារម្មណ៍​​ពិត​ជា​ស្រស់​ស្រាយ។

អង្គុយ​ផឹក​តែ​ឈ្ងុយ​ឆ្ងាញ់​បណ្ដើរ​ គយ​គន់​ទេសភាព​ធម្មជាតិ​បណ្ដើរ​ ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ត្រជាក់​ស្រស់​​ស្រាយ​ ប្រៀប​បាន​នៅ​ក្នុង​ពិភព​ពណ៌​បៃតង​ដែល​ស្ងប់​ស្ងាត់​គ្មាន​ទុក្ខ​កង្វល់  ​មាន​ភ្លេង​ និងសម្ផស្សធម្មជាតិ​ជួយ​ព្យាបាល​ភាព​ហត់​នឿយ​ទាំង​ពួង។ យ៉ាង​ណា​មិញ​ ហាង​នេះ​មាន​តែ​រសជាតិ​ប្រមាណ​ជា​១០០​មុខ ក៏​ប៉ុន្តែ​ តែ Gong Cha Milk Foam ជា​តែ​ប្រចាំ​ត្រកូល​​របស់​ហាង​នេះ។ បើ​បាន​ទៅ​ដល់​ហើយ​ សូម​កុំ​ភ្លេច​ក្រេប​យក​រសជាតិ​ស្រទន់​របស់​វា​ណ៎ា!

ទទួល​យក​អារម្មណ៍​រីករាយ​នៅ​ហាង Gong Cha ទាំង​អស់​គ្នា! Gong Cha​ មាន​ទី​តាំង​នៅ​​ផ្ទះ​លេខ​២០ ផ្លូវ​៥១​ សង្កាត់​បឹង​កេង​កង​១ ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ (ខាង​ក្រោយ​វត្ត​លង្កា)។ ទូរសព្ទ​លេខ ០៩៨ ៧៧៧ ២២១៕

អត្ថបទ៖ ផល្លា សុម៉ាលីណា