Breaking News
Loading...
Wednesday, September 18, 2013

ឱក សុគន្ធកញ្ញា មិន​ចាយ​លុយ​ខ្ជះខ្ជាយ ធ្វើ​ខួបកំណើត​ធំ ដូច​តារា​ដទៃ


ភ្នំពេញ៖ កញ្ញា ឱក សុគន្ធកញ្ញា ជាតារាចម្រៀង កំពុងតែឈានមុខគេ ក្នុងវិស័យសិល្បៈ ព្រោះទស្សនិកជនដឹងថា នាងល្អទាំងព្រម គឺទាំងក្បាច់រាំ និងទឹកដមសំឡេង ។ ឱក សុគន្ធកញ្ញា ពិតជាមានសំណាងជាងគេ ក្នុងចំណោមតារាស្រីរួមជំនាន់ ខណៈកាលនាង ចូលសិល្បៈដំបូងៗ មានដូចជា នាង លី អ៊ីវ៉ាធីណា ជិន សេរីយ៉ា យក់ ឋិតរដ្ឋា ប៉ុន្តែបច្ចុប្បន្ន នាងបានគ្រងដំណែងជា កំពូលតារាចម្រៀង បានបីឆ្នាំជាប់ៗគ្នា នឹងកើបលុយយ៉ាង សប្បាយរីករាយបំផុត ។ ក្នុងមួយឆ្នាំបើ សរុបទាំងថ្លៃថត ពាណិជ្ជកម្ម ទាំងការច្រៀងក្នុង និងក្រៅប្រទេស នាងទទួលបានមិន ក្រោមកន្លះលានដុល្លារទេ ។

ផ្ទុយពីនេះ ឱក សុគន្ធកញ្ញា នាងហាក់អភ័ព្វជាងគេទៅវិញ ព្រោះតាំងពីនាងឡើង កូដខ្លាំងដល់កំពូលមក នាងលែងបានប្រារព្ធ កម្មវិធីខួបកំណើត ជាមួយអ្នកម្ដាយ នឹងបងប្អូនទៀតហើយ ដែលផ្ទុយពី តារាចម្រៀងផ្សេងៗ មានមនុស្សសំខាន់ៗនៅក្បែរ ក្នុងថ្ងៃដ៏ពិសេសនេះ ។ កាលពីថ្ងៃ១៤ កញ្ញា ២០១០ ជាថ្ងៃកំណើតរបស់ ឱក សុគន្ធកញ្ញា តែបែរជាទៅច្រៀងរាំនៅអូស្រ្តាលី ។ រីឯនៅឆ្នាំ២០១១ ច្រៀងនៅបារាំង នៅក្នុងឆ្នាំ២០១២ នាងច្រៀងនៅកាណាដា។ ចំណែកក្នុងឆ្នាំ២០១៣ នាងកំពុងតែច្រៀងរាំ នៅសហរដ្ឋអាមេរិក ។ នេះជារយៈពេល បួនឆ្នាំជាប់គ្នាហើយ ដែលនាងអាក់ខាន មិនបានធ្វើខួបកំណើត នៅក្នុងស្រុកដូចគេឯង ។

តែទោះបីជានាងមិនបាននៅ ក្នុងស្រុកពេលខួបកំណើតក្ដី ក៏នាងត្រូវបានអ្នកគាំទ្រ ដែលតែងតែទុក នាងជានិមិត្តរូបក្នុងដួងចិត្ត បាននាំគ្នាឲធ្វើអោយអោយ ហើយមុននឹងនាងរៀបបង្វេច ចាកចេញទៅរកលុយ នៅក្រៅប្រទេស ក្នុងរដូវវស្សា ។ ពួកគេតែងតែ ព្យាយាមធ្វើអោយ សុគន្ធ កញ្ញាសប្បាយចិត្ត នឹងលើកកំលាំងចិត្ត នាងគ្រប់ពេលវេលា ទោះជាពេលខ្លះ សុគន្ធកញ្ញា មិនអើពើជាមួយ អ្នកគាំទ្រនាងក៏ដោយ ក៏ពួកគេនៅតែស្រឡាញ់ គាំទ្រនាងយ៉ាងងុបងល់បំផុត ។

ប្រភពពីអ្នកគាំទ្រ ឱក សុគន្ធកញ្ញា ម្នាក់សុំមិនបញ្ចេញឈ្មោះ បាននិយាយ ប្រាប់ LookingTODAY ថា “ជាធម្មតាទៅហើយបងញ៉ា តាំងពីល្បីខ្លាំងមក គាត់មិនដែលបានធ្វើ ខួបកំណើតក្នុងស្រុកទេ ព្រោះគាត់ទៅច្រៀង នៅក្រៅរហូតហ្នឹង..! តែយើងព្យាយាមធ្វើឲ្យគាត់ ភ្ញាក់ផ្អើល ដោយបានរៀបចំ កម្មវិធីពិសេសតូចមួយ នៅក្នុងកម្មវិធី វិមានសុបិន ដែលជាកម្មវិធីចុងក្រោយ មុននឹងគាត់ចាកចេញ ទៅក្រៅប្រទេស ។ យើងនៅតែស្រឡាញ់បង ញ៉ា ទោះពេលខ្លះ គាត់ហាក់មិនសូវអើពើ នឹងយើងក៏ដោយ ព្រោះគាត់មាន ការរវល់ច្រើន” ។

ទោះជាមិនបានធ្វើកម្មវិធី ឲ្យហ៊ឹកហ៊ាក់ដូចគេ តែ ឱក សុគន្ធកញ្ញា ក៏មិនសូវខ្វាយខ្វល់ចិត្ត ព្រោះនាងជា តារាមិនសូវចូលចិត្ត ចាយវាយខ្ជះខ្ជាយ ឥតប្រយោជន៍ មិនដូចតារាខ្លះគ្រាន់តែ ខួបកំណើតអស់ រាប់ម៉ឺនដុល្លារ ដើម្បីសម្ញ៉ែញគ្នា ឥតប្រយោជន៍ រួចក៏ដើរច្រៀងត្រុកៗ ដើម្បីរកលុយវិញ ធ្វើឯងអស្ចារ្យណាស់៕



















ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved