Breaking News
Loading...
Wednesday, September 25, 2013

​លើកទឹកចិត្ត​មនុស្ស​បរាជ័យ​របៀប​ណា


          នៅ ពេល ដែល អ្នក លើក ទឹក ចិត្ត អ្នក ដទៃ និង​ដាក់ ចិត្ត ជឿ ជាក់ លើ ពួក គេ ហើយ ធ្វើ ឲ្យ ពួក គេ ចាប់ ផ្តើ ម ជឿ ជាក់ លើ ខ្លួន ឯង ថា ពួក គេ​ពិត ជា អាច ទទួល បាន ជោគ ជ័យ នោះ ពួក គេ នឹង ឈាន ដល់ ផ្លូវ ខ្វែ​ង នៃ ជីវិត ដ៏ សំខាន់​ក្នុង ពេល ឆាប់ៗ​។​

 នៅ លើក ទី មួយ ឬ ទី ពីរ ដែល ពួក គេ បរាជ័យ ហើយ ពួក គេ នៅតែ បរាជ័យ ទៀត ដោយ សារ តែ វា ជា​ធម្មជាតិ ក្នុង ជី វិត របស់ មនុស្ស នោះ ពួ ក​គេ អាច មាន ជម្រើស ពីរ ដើម្បី ដើរ ។ ពួក គេ អាច បោះ បង់ ការ តស៊ូ ចោល ឬ ក៏ បន្ត ធ្វើ វា តទៅ ទៀត​។​

          មនុស្ស មួយ ចំនួន ងាយ ស្រួល​នឹង មាន អារម្មណ៍ ធូរ ស្រាល វិញ និង បន្ត ព្យាយាម តទៅ ទៀត ដើម្បី ជោគជ័យ ទោះ បី ជា ពុំ មាន ដំណើរ ការល្អ ដែល ពួក គេ អាច​មើល ឃើញ ភ្លាមៗ ក៏ ដោយ​។ ប៉ុន្តែ អ្នក ខ្លះ មិន មាន ការ ប្តេជ្ញាចិត្ត ដូច្នេះ ទេ​។ អ្នក ខ្លះ ទៀត ងាយ ស្រួល នឹង បាក់ ទឹក ចិត្ត បន្ទាប់ ពី ពួក គេ មើល ឃើញ បញ្ហា​មួយ ចំនួន​។ ដើម្បី លើក ទឹកចិត្ត ពួកគេ អ្នក ត្រូវតែ រក្សា ការ បង្ហាញ ការ ជឿ ជាក់ របស់ អ្នក លើ ពួកគេ ទោះ បី ជា​ពួក គេ មាន កំហុស មួយ ចំនួន ឬ ធ្វើ ការ មិន​បា ន ល្អ ក៏ ដោយ​។​

          មធ្យោបាយ មួយ ក្នុង ការ ធ្វើ រឿង នេះ គឺ ការ ប្រាប់ ពួក គេ អំពី បរាជ័យ ពី អ​តី ត កាល របស់ អ្នក​។ ជួន កាល ពួក គេ គិត ថា ដោយសារ តែ អ្នក ទទួល បាន ជោគជ័យ នា ពេល បច្ចុប្បន្ន អ្នក តែង តែ ធ្វើ អីចឹង ហើយ​។ ពួក គេ មិន​គិត ថា អ្នក ក៏ ធ្លាប់ ទទួល បាន បរាជ័យ កាល ពី អតីតកាល ដែរ ។ ចូរ អ្នក បង្ហាញ ពួកគេ ថា ភាពជោគជ័យ គឺ ជា ការ ធ្វើ ដំណើរ ផ្សង ព្រេង មិន មែន ជា ទិសដៅ នោះទេ​។ នៅ ពេល ដែល ពួកគេ យល់ ថា អ្នក ធ្លាប់ ទទួលបាន បរាជ័យ ប៉ុន្តែ នៅ តែ ខិតខំ យក ជោគជ័យ ឲ្យ ទា​ល់ តែ​បាន នោះ ពួក គេ នឹង យល់ ថា វា មិន អី ទេ ប្រសិន បើ ពួក គេ ទទួល បាន បរាជ័យ​នោះ​។ ភា ព ជឿ ជាក់ របស់ ពួកគេ នឹង នៅ តែ ស្ថិត ស្ថេរ​។ ជើង ឯក Baseball ឈ្មោះ បាបេ រូ​ត បាន និយាយ ថា “​សូម កុំ ឲ្យ ភាព ភ័យ ខ្លាច នឹង ការ វាយ ខុស បាល់ មក ជ្រៀត ជ្រែក ក្នុង ផ្លូវ របស់ អ្នក​ឲ្យសោះ​។​”

 

​ការ ទទួល បាន បទ ពិសោធន៍ ក្នុង ការ ទទួល បាន ជ័យ ជំនះ ជាមួយគ្នា​

          វា​មិន គ្រប់ គ្រាន់ ទេ បើ​គ្រាន់ តែ ដឹង អំពី ការ បរាជ័យ ថា ជា​ផ្នែក មួយ នៃ ជីវិត ក្នុង ការ ឆ្ពោះ ទៅ មុខ​នោះ​។ ដើម្បី​មាន ការ ជម្រុញ ទឹកចិត្ត ក្នុង ការ ទទួល បាន ជោគជ័យ យ៉ាង ពិត ប្រាកដ មនុស្ស យើ ង ត្រូវ ការ ការ ជឿ ជាក់ ថា ពួកគេ​ពិត ជា អាច​ទទួល បាន ជោគ ជ័យ​ប្រាកដ មែន​។​

          ការ ទទួល បាន ជោគ ជ័យ គឺ ជា ការ លើក ទឹកចិត្ត​។ អ្នក និពន្ធ រឿ ង ប្រលោម លោក ដា​វីដ អាម​ប្រ៊ូស បាន លើក ឡើង ថា “​ប្រសិន បើ អ្នក មាន​ឆន្ទៈ ដើម្បី ទទួល បាន ជោគ ជ័យ នោះ  អ្នក បាន ជោគជ័យ ពាក់ កណ្តាល រួច ទៅ ហើយ ប៉ុន្តែ ប្រសិន បើ អ្នក មិន មាន ទេ អ្នក បរាជ័យ ពាក់ កណ្តាល រួច ទៅ ហើយ​។​” ការ ចាំ ជួយ ជ្រោមជ្រែង ឲ្យ ពួក គេ ទទួល បាន ជោគ ជ័យ ជាមួយ អ្នក អ្នក កំពុង តែ ផ្តល់ ហេតុផល​ឲ្យ ពួក គេ ជឿ ជាក់ ថា ពួក គេ នឹង អាច​ទទួល បាន ជោគ ជ័យ យ៉ាង ប្រាកដ មែន​។ វា គឺ ជា ពេល ដែល រឿង ដែល មិន គួរ ឲ្យ ជឿ ចាប់ ផ្តើម កើត ឡើង នៅ ក្នុង​ជីវិត របស់ ពួក គេ​ហើយ​។​

          ដើម្បី ជួយ ឲ្យ អ្នក ដទៃ ជឿ ជាក់ ថា ពួក គេ អាច ទទួល បាន ជោគជ័យ នោះ ចូរ អ្នក ផ្តល់ ឱកាស ឲ្យ ពួក គេ ទទួល បាន ជោគជ័យ បន្តិច បន្ទួ​ច ផង​។ ចូរ អ្នក លើក ទឹក ចិត្ត ពួក គេ ឲ្យ ធ្វើ កិច្ច ការ ឬ ទទួល ខុស ត្រូវ លើ កិច្ច ការ ណាមួយ ដែល អ្នក ជឿ ថា ពួក គេ អា ច ធ្វើ បានល្អ ហើយ ចូរ ជួយ ពួក គេ នៅ ពេល ដែល ពួក គេ ត្រូវ ការ វា ដើម្បី ទទួល បាន ជោគជ័យ​។ នៅ ពេល ដែល ពួ ក គេ កាន់ តែ មាន ជំនឿ ទុក ចិត្ត ហើយ ពួក គេ នឹង ចាប់ ផ្តើម ធ្វើ រឿង កាន់ តែ លំបាក ថែម​ទៀត ប៉ុន្តែ ពួក គេ ហ៊ាន ប្រឈមមុខ នឹង វា ជាមួយ នឹង ការ ជឿ ជាក់ និង សមត្ថភាព​ដោយ សារ តែ ល​ទ្ធ ផល វិជ្ជមាន នានា ដែល ពួកគេ បាន បង្ក បង្កើត ឡើង​៕

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved