Breaking News
Loading...
Wednesday, September 25, 2013

កែវ​ នីសា​ មាន​យី​អ៊ុន​ខ្ពស់ ​ក្តោប​បាន​តំណែង​តួឯក​ភ្លាមៗ ​ខណៈ​ឧកញ៉ា​តាម​ស្នេហ៍​នៅតែ​កក្រើក


ភ្នំពេញ៖  ខណៈទៅសម្តែង នៅលើទឹកដី សម្បូរដុល្លារ នៃសហរដ្ឋអាមេរិក តារាសម្តែង សម្បូរមន្តស្នេហ៍ អ្នកនាង កែវ នីសា បានរងនូវព័ត៌មានជាច្រើន បោកបកមកលើនាង ម្តងថាមាន អ្នកនេះស្រឡាញ់ ម្តងថាមានអ្នកនោះស្រឡាញ់ ហើយថ្មីៗ នេះទៀត ក៏មានបណ្តាញសារព័ត៌មានក្នុងស្រុក មួយចំនួនចុះផ្សាយថា តារាសម្តែងរូបនេះ កំពុងតែមានឧកញ៉ា សម្បូរទ្រព្យម្នាក់ តាមប្រមាញ់បេះដូង យកមកថ្នាក់ថ្នម ។

ដោយឡែកបន្ទាប់ពី ត្រឡប់មកពីកើបលុយ នៅលើទឹកដីអាមេរិក មហាជនក៏ដូចជា អ្នកនៅក្នុងចង្កោម សិល្បៈមួយចំនួន មើលឃើញថា អ្នកមេម៉ាយក្តៅស្រួយ វ័យក្មេង កែវ នីសា ហាក់មានយីអ៊ុនខ្ពស់ ត្រដែតតែម្តង ព្រោះគេបានឃើញជាក់ច្បាស់ថា តារាសម្តែងរូបនេះ ទទួលបានការងារនៅ ក្នុងសិល្បៈយ៉ាងច្រើន ជាបន្តបន្ទាប់ ស្ទើររកពេលសម្រាកគ្មាន ចាប់តាំងពីនាងត្រឡប់មកពី ទឹកដី សហរដ្ឋអាមេរិករួចមក ។

ជាក់ស្តែងថ្មីៗនេះ តារាសម្តែងសិចស៊ី សម្បូរសាច់ដើមទ្រូង កែវ នីសា ក្តោបបានតំណែង ជាតួឯក នៅក្នុងខ្សែភាពយន្តថ្មីមួយ ដែលត្រៀមនឹងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ នៅពេលខាងមុខ ។ បើតាមប្រភពចេញពី អ្នកនៅក្នុង ចង្កោមសិល្បៈ មួយរូបបានបង្ហើបប្រាប់ គេហទំព័រ LookingTODAY ឲ្យដឹងថា ខ្សែភាពយន្តដែល ស្រីស្រស់សម្ផស្ស គួរឲ្យក្រឺតខ្នាញ់ កែវ នីសា ទើបតែចាប់ ផ្តើបថតបានប៉ុន្មានថ្ងៃមកនេះ មានចំណងជើងថា “គំនុំស្នេហ៍ចាស់” ។

ប្រភពដដែល បានឲ្យដឹងថា ខ្សែភាពយន្តថ្មី ដែលអ្នកនាង កែវ នីសា ចាប់ផ្តើមថតនាពេលនេះ គឺត្រូវថតរយៈពេល ៣ខែបានចប់ ហើយតួឯកប្រុសនៅក្នុងរឿងនេះ គឺជាពិធីករក្នុងកម្មវិធី តន្ត្រីកម្សាន្ត លោក សាយ រតនៈ ដែលកំពុងបោកផ្ទប់ នូវព័ត៌មាន ថា ធ្វើឲ្យនិស្សិតម្នាក់មានផ្ទៃពោះ ហើយមិនទទួលខុសត្រូវ ។

ដោយហេតុតែឃើញ ជាក់ស្តែងបែបនេះ គេអាចសន្មត់ថា អ្នកមេម៉ាសាច់សដូចសំឡី កែវ នីសា កំពុងតែមានយីអ៊ុនខ្ពស់ត្រដែត ខណៈរឿងរ៉ាវស្នេហារបស់នាង ក៏កំពុងតែមាន សភាពមិនធម្មតា ព្រោះថា តារាសម្តែងសម្បូរ មន្តស្នេហ៍រូបនេះ មានបុរសសម្បូរទ្រព្យ ជាច្រើនបានតាម ប្រលោមសុំស្នេហ៍ នាងជាហូរហែ ។ តែយ៉ាងណានោះ គេមិនទាន់ដឹងថា បេះដូងរបស់នាង នឹងអាចប្រគល់ ទៅឲ្យបុរសណាម្នាក់ នោះទេ ព្រោះមានបុរសជាច្រើន កំពុងតែប្រជែងគ្នាចង់ បានបេះដូងនាងមកឃុំគ្រង ។

គួរបញ្ជាក់ថា កាលពី កែវ នីសា ចេញទៅសម្តែងនៅលើទឹកដី សហរដ្ឋអាមេរិក ក៏មានព័ត៌មានលេចឮថា នាងត្រូវបាន អ្នកលេង ស្គរនៅទីនោះ ពេញចិត្តផងដែរ ៕













ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved