Breaking News
Loading...
Wednesday, September 25, 2013

​តើ​ការចាក់​ថ្នាំ​ពន្យា​កំណើត​មាន​ផលវិបាក​អ្វីខ្លះ​?


​ការចាក់​ថ្នាំ​ពន្យា​កំណើត​អាច​ជា​វិធីសាស្ត្រ​ពន្យា​កំណើត​មួយ​ប្រភេទ​ដែល​មាន​សុវត្ថិភាព​បំផុត ប៉ុន្តែ​វា​ក៏​មាន​ផល​រំខាន​ច្រើន​ណាស់​ដែរ​។ ផល​រំខាន​ដែល​បណ្តាល​មក​ពី​ថ្នាំ​គ្រាប់​ពន្យា​កំណើត​មិន​មាន​លក្ខណៈ​ជាក់ស្តែង​ដូច​ការ​ចាក់​ថ្នាំ​ពន្យា​កំណើត​ទេ​។ នេះ​ដោយសារ​តែ​ចំនួន​អ័រម៉ូន​របស់​ថ្នាំ​ចាក់​ច្រើន​ជាង​ថ្នាំ​គ្រាប់​។​

 

​ការ​ថ្នាក់​ថ្នាំ​ទាំង​នេះ​ធ្វើអោយ​មិន​មក​រដូវ​រហូតដល់ មួយ​ឆ្នាំ​ឯណោះ​។ មាន​ស្ត្រី​តែ​មួយ​ភាគ​បី​ប៉ុណ្ណោះ​ដែល​កំពុងតែ​ប្រើប្រាស់​ការពន្យា​កំណើត​ដោយ​ចាក់​ថ្នាំ ហើយ​មក​រដូវ​ធម្មតា​នៅ​ឆ្នាំ​ទី​មួយ​។ ចំណែក​ស្ត្រី​ដែល​នៅសល់​មិន​មាន​ការ​មក​រដូវ​អ្វី​ទាំងអស់​នៅ​ឆ្នាំ​ទី​មួយ ហើយ​ទោះបីជា​ពួកគេ​មក​រដូវ​ក៏ដោយ ក៏​វា​មិន​ទៀងទាត់​ដែរ​។​

 

​ផល​រំខាន​ផ្សេង​មួយទៀត​ដែល​ទាក់ទង​នឹង​ការចាក់​ថ្នាំ​ដែរនោះ​គឺ​បន្ថយ​កំហាប់​ឆ្អឹង​។ ថ្នាំ​ពន្យា​កំណើត​ទាំង​នេះ​មាន​ឥទ្ធិពល​ទៅលើ​ជាតិ​កាលស្យូម​របស់​ឆ្អឹង​។ កំហាប់​កាលស្យូម​ក្នុង​ឆ្អឹង​នឹង​ថយចុះ​ក្នុង​ឆ្នាំ​ទីមួយ​។ ទំហំ​កំហាប់​ឆ្អឹង​នឹង​ថយចុះ ហើយ​បញ្ហា​ពិ​ប្រាកដ​នោះ​គឺថា វា​នឹង​បន្ត​ថយចុះ​មួយចំនួន​បណ្តោះអាសន្ន​ទៀត​ទោះបីជា​ឈប់​ប្រើ​ថ្នាំ​ចាក់​ទៀង​ក៏ដោយ​។ លើសពីនេះទៅទៀត វា​នឹង​អាច​អោយ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ស្ត្រី​យ៉ាងធ្ងន់ធ្ងរ​បាន គឺ​នឹង​មាន​ជំងឺ​ពុក​ឆ្អឹង​នៅ​ថ្ងៃក្រោយ​។​

 

​មាន​ផល​រំខាន​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​នឹង​ផលវិបាក​តិចតួច​ជាង​នេះ​មានដូចជា ការ​មក​រដូវ​វិញ​តិច​ជាង​មុន ឬ​ខ្លាំង​ជាង​មុន​, មក​រដូវ​រយៈពេល​ខ្លី ឬ​យូរ​ជាង​មុន​។ ការធ្លាក់​ឈាមរដូវ​ជាប់​រហូត​អាច​បណ្តាលអោយ​មាន​អាការៈ​ស្លេកស្លាំង​បាន​។ កត្តា​ប្រឈមមុខ​ផ្សេងៗ​ទៀត​កំពុងតែ​មើលឃើញ និង​ដឹង​តាមរយៈ​ការ​ហូរ​ឈាម​រដូវ​នេះ​តែម្តង​។ អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ​បើសិនជា​រោគសញ្ញា​នេះ​កើតឡើង​ជាប់​រហូត​៕





 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved