Breaking News
Loading...
Saturday, September 21, 2013

ជំងឺ​រលាក​ថង់ទឹកប្រមាត់​ស្រួចស្រាវ​មាន​សញ្ញា​អ្វីខ្លះ​?


​ជំងឺ​រលាក​ថង់ទឹកប្រមាត់​ស្រួចស្រាវ​គឺជា​ការ​រលាក​ភ្លាមៗ និង​ធ្វើអោយ​ឈឺ​ក្នុង​ពោះ​ធ្ងន់ធ្ងរ​។ ៩០%​នៃ​ករណីរ ជំងឺ​នេះ​បណ្តាលមកពី​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​តែម្តង​។ អ្វី​ដែល​កម្រ​នោះ​គឺថា ដុំ​សាច់​ក្នុង​ថង់ទឹកប្រមាត់​ក៏​ប្រហែលជា​ធ្វើអោយ​រលាក​ដល់​ថង់ទឹកប្រមាត់​បានដែរ​។​ 

​ជំងឺ​រលាក​ថង់ទឹកប្រមាត់​ធ្វើអោយ​លំហូរ​ទឹកប្រមាត់​ស្ទះ​ក្នុង​ថង់ទឹកប្រមាត់​នោះ​។ ការកើនឡើង​នៃ​ចំនួន​ទឹកប្រមាត់​ធ្វើអោយ​ថង់ទឹកប្រមាត់​រលាក និង​ឡើង​សម្ពាធ​បាន​។ ហេតុនេះហើយ​ទើប​ធ្វើអោយ​មាន​ការបង្ក​រោគ​ដោយ​បាក់តេរី និង​ធ្លាយ​សរីរាង្គ​នេះ​បាន​។​ 

​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ឧស្សាហ៍​លើ​មនុស្ស​ស្រី​ជាង​បុរស​។ វា​គឺជា​បញ្ហា​ដែល​កើតឡើង​កាន់តែ​ញឹកញាប់​ទៅ​តាម​អាយុ​ចំពោះ​មនុស្ស​ទាំង​ពីរ​ភេទ​។​ 

​រោគសញ្ញា​សំខាន់​ជាង​គេ​របស់​ជំងឺ​រលាក​ថង់ទឹកប្រមាត់​គឺ​ឈឺ​ក្នុង​ពោះ ដែល​ស្ថិតនៅ​តំបន់​ផ្នែក​ខាងស្តាំ​ខា​លើ ឬ​ផ្នែក​កណ្តាល​ខាងលើ​នៃ​ពោះ​។ ការឈឺចាប់​ប្រហែលជា​៖
ដូច​មុត​, រ​មួល ឬ​ខ្ទោកៗ​
ឈឺ​បាត់ៗ​
ចាក់​ទៅ​ខ្នង ឬ​ក្រោម​ឆ្អឹងស្លាបប្រចៀវ​ខាងស្តាំ​
កើតឡើង​រយៈពេល​ប៉ុន្មាន​នាទី​នៃ​ការ​ញ៉ាំ​អាហារ​រួច​ 

​រោគសញ្ញា​ផ្សេងៗ​ទៀត​ដែល​៖
ណែន​ក្នុង​ពោះ​
លាមក​ពណ៌​ដូច​ដី​ឥដ្ឋ​
ក្តៅខ្លួន​
ក្អួត និង​ចង្អោ​
ចេក​លឿង​លើ​ស្បែក និង​ភ្នែក​៕​
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved