ប្រិយមិត្តពិតជាបានដឹងហើយថា សាលារៀនត្រូវបានគេចាត់ទុកថា ជាទីកន្លែងផ្ដល់ចំណេះដឹងដ៏មហាសាលដល់មនុស្សគ្រប់ៗគ្នា។ ក៏ប៉ុន្តែ មិត្តអ្នកអានយល់យ៉ាងណាដែរនៅពេលដែលសាលារៀនបានបើកបង្រៀនសិស្សពីរបៀបធ្វើឱរ៉ាល់សិចបែបនេះ?
ទោះបីជាប្រិយមិត្តយល់យ៉ាងណាក៏ដោយ សម្រាប់សាលាបង្រៀនមួយនៅប្រទេសរុស្ស៊ី បានចាត់ទុកវគ្គសិក្សាបង្រៀនពីរបៀបធ្វើឱរ៉ាល់សិច (Oral Sex) ដល់និស្សិតនារីៗ គឺជាប្រធានបទដ៏សំខាន់មួយ និងមានប្រយោជន៍នៅពេលនេះ។
វគ្គសិក្សាមួយមានឈ្មោះថា “សិល្បៈនៃការធ្វើឱរ៉ាល់សិច” ត្រូវបានជ្រើសរើសដាក់បញ្ចូលក្នុងប្រព័ន្ធអប់រំក្នុងសាលាមួយកន្លែងនៅទីក្រុងមូស្គូ ក្នុងតម្លៃ ៣.៥០០រ៉ូបែល ឬ ស្មើនឹង ១១៣ដុល្លារក្នុងមួយវគ្គសិក្សា។ តាមរយៈការបើកវគ្គសិក្សាដ៏ប្លែកខាងលើនេះ គេសង្កេតឃើញ មានសិស្សនារីៗជាច្រើនដែលចង់ស្វែងយល់ពីគន្លឹះសំខាន់ៗទាំងនេះ បានមកចុះឈ្មោះចូលរៀនយ៉ាងព្រោងព្រាត និងបានសាកល្បងភ្លក្សរសជាតិវគ្គសិក្សានេះរួចទៅហើយដែរ។
ដោយមិនបានបញ្ចេញឈ្មោះ សាលាបង្រៀនខាងលើនេះក៏មានសាស្ត្រាចារ្យជំនាញៗសម្រាប់បង្រៀននិស្សិតនារីៗទាំងនោះ ឲ្យដឹងពីរបៀបធ្វើឱរ៉ាល់សិច ការប្រើប្រាស់ស្រោមអនាម័យ រួមទាំងព័ត៌មានមួយចំនួនទៀតទាក់ទងទៅនឹងការអប់រំសុខភាពផ្លូវភេទ៕
0 comments:
Post a Comment