Breaking News
Loading...
Wednesday, September 18, 2013

រថ​យន្ត​អូឌី​បើក​បុក​ម៉ូតូ​កូន​ទា​គាប​ជាប់ ​ព្យា​យាម​បើក​រត់​គេច​ជ្រុល​ ទៅ​បុក​បង្គោល​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​


រាជធានីភ្នំពេញ ៖ រថយន្តអូឌី ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AB-1688 បើកបរដោយបុរសម្នាក់ ខណៈដែលបង្កគ្រោះថ្នាក់ចរាចរណ៍បើកបុកម៉ូតូកូនទា ១គ្រឿង ក៏បានព្យាយាមបើករត់គេច ស្រាប់តែជ្រុលចង្កូតទៅបុក បង្គោលភ្លើងបាក់ដាច់ ១ដើម បណ្តាលឲ្យរថយន្ត ឆេះយ៉ាងសន្ធោសន្ធៅជាមួយ ម៉ូតូដែលគាបខាងក្រោមរថយន្ត ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៤០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ កញ្ញា ២០១៣ នៅតាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុគេ បានឃើញរថយន្តអូឌី ១គ្រឿង បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវលេខ១៣៩ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ខណៈមកដល់មុខហាងការ៉ាអូខេឡុចសារី រថយន្តបានបុកនឹងម៉ូតូកូនទា ១គ្រឿង ជិះដោយបុរសម្នាក់ បណ្តាលឱ្យម្ចាស់ម៉ូតូរបួសស្រាល ចំណែកម៉ូតូគាបជាប់រថយន្តផ្នែកខាងមុខ ហើយរថយន្តបង្កបានព្យាយាមបើករត់ ដោយអូសម៉ូតូរហូតមកដល់ជិត សាលាបឋមសិក្សាសន្ធរម៉ុក ចំណុចមុខផ្ទះលក់សំយ៉ាប និងទ្វារ យីហោ លី យឹមហួរ ក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបណ្តាលឱ្យឆេះសន្ធោសន្ធៅទាំងរថយន្ត និងម៉ូតូតែម្តង ចំណែកអ្នកបើកបរបានបើកទ្វារឡានគេចខ្លួនបាត់ ។

ភ្លាមៗ សមត្ថកិច្ចបានចុះអន្តរាគមន៍ហៅរថយន្តពន្លត់ អគ្គិភ័យជួយបាញ់ទឹកពន្លត់អស់ ១គ្រឿង ហើយក៏បាននាំយករថយន្តបង្ក ដែលឆេះខូចខាតនោះ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved