Breaking News
Loading...
Monday, September 23, 2013

កូន​ប្រុស​លោក​ឧត្តម​សេនីយ៍​ក្រសួង​មហា​ផ្ទៃ​ម្នាក់ត្រូវ​អ្នក​ជិត​ខាង​ដាក់​ពាក្យប្តឹង​ពី​បទ​ជេរប្រមាថ និង​ប្រើអាវុធ​ខ្លីគំរាមកំហែង (មាន​វីដេអូ​ឃ្លីប)


រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលម្នាក់ដែលគេស្គាល់ថា ជាកូនប្រុសលោកឧត្តមសេនីយ៍ឯកម្នាក់ នៅក្រសួងមហាផ្ទៃ ត្រូវបានអ្នកជិតខាងដាក់ពាក្យបណ្តឹង ពីបទរំលោភបំពានចូលលំនៅឋាន ជេរប្រមាថ និងប្រើប្រាស់អាវុធខ្លីគំរាមកំហែង កាលពីថ្ងៃទី១៩ កញ្ញា ២០១៣ ស្ថិតនៅផ្ទះលេខ១៥៥ វិថីព្រះមុនីរ៉េត ផ្លូវលេខ២១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

មន្ត្រីនគរបាលដែលប្រជាពលរដ្ឋជិតខាង ដាក់ពាក្យប្តឹងនោះឈ្មោះ ស ម៉ូលីនីន មានឋានន្តរស័ក្តិជាវរសេនីយ៍ឯក នៅក្រសួងមហាផ្ទៃ មានទីលំនៅផ្ទះលេខ៦២ កន្លែងកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យឈ្មោះស ម៉ូលីនីន ជេរប្រមាថ និងវាយទាត់ធាក់អិដ្ឋ ព្រមទាំងយកកាំភ្លើងខ្លីម៉ាកឡុកចង្អុល និងគំរាមដល់ក្រុមគ្រួសារ និងជាងសំណង់ដោយសារខឹងម្ចាស់ផ្ទះ ឱ្យជាងសំណង់សាងសង់ផ្ទះ ដោយមានដាក់ទរទឹកគងលើព្រំដីរបស់គេ។

ទាក់ទិនរឿងនេះ លោកធីម សំអាន អភិបាលខណ្ឌទួលគោកបានឱ្យដឹងថា បញ្ហាទំនាស់រឿងសាងសង់នេះត្រូវបានអាជ្ញាធរចុះទៅសម្របសម្រួលចំនួន៦លើកហើយ ហើយនៅថ្ងៃទី២៣ កញ្ញា ត្រូវហៅភាគីទាំង២ជួបដោះស្រាយម្តងទៀត។ លោកបន្ថែមថា រឿងនេះវាប៉ះពាល់តិចតួចទេ តែដោយសារការរស់នៅមិនចេះយោគយល់គ្នាទើបបណ្តាលឱ្យក្លាយទៅជារឿងធំបែបនេះ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved