Breaking News
Loading...
Monday, September 23, 2013

ស្ត្រីដែលមានកាមតម្រេកតិចតួច ជួបតែរឿង​តប់​ប្រ​មល់ និង​ឈឺ​ចាប់​ពេញ​មួយ​ជីវិត


រាជធានី​ភ្នំពេញ ៖ កាសែត The Sun បាន​​ដក​ស្រង់​​សំ​​ដី ក្រុម​​អ្នក​ស្រាវ​ជ្រាវ​​ដែល​​និ​យាយ​ថា ការ​​ឈាន​ដល់​​តម្រេក ក្នុង​ពេល​​រួម​ភេទ មិន​​ត្រឹម​តែ​​ធ្វើ​ឱ្យ​​អ្នក​មាន សុខ​ភាព​ល្អ​​ទប់​ស្កាត់ បាន​​នូ​វ​ជំ​ងឺ​​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​​ថែម​ទាំង​​ធ្វើ​ឱ្យ​​អ្នកមើលទៅ​ក្មេង​ជាង​វ័យ​ទៀតផង ព្រោះថា​​កាម​​ត​ម្រេក​​បង្កើត​បាន​ជា ប្រតិកម្ម​គីមី​តាម​ធម្មជាតិ​មួយ ដែល​ធ្វើឱ្យ​កាន់តែ​ប្រសើរ នូវ​សុខភាព និង​សុខុមាលភាព ជាជាង​ការប្រើ​ថ្នាំពេទ្យ ។ ការ​មាន​កាម​តម្រេក បានបង្ហាញ​ឱ្យឃើញ​នូវ ការយក​ឈ្នះ​ភាព​តានតឹង និង​តប់ប្រមល់​ក្នុង​ចិត្ត បន្ថយ​ការឈឺចាប់ ព្រមទាំង​កាត់បន្ថយ​បាន​នូវ ហា​នី​ភ័យ​ដោយ​ជំងឺមហារីក​ដោះ និង​ក្រពេញ​ប្រូ​ស្តា​ត ។
​​

យោងតាម​វេជ្ជបណ្ឌិត Mervyn Patterson ឯកទេស​ខាង​ព្យាបាល​ជំងឺ​ស្បែក បានឱ្យដឹងថា កាម​​ត​ម្រេក​​បាន​​បង្កើន​​នូវ​​លំ​ហូរ​​ឈាម ទៅកាន់​ស្បែ​កដោយ​ការជួយ​ដាស់ ប្រព័ន្ធ​ប្រសាទ Para​sym​pat​hetic ធ្វើឱ្យ​បណ្តា​សរសៃឈាម ក្នុង​ស្បែក​បើក​ធំ បង្កើតបាន​ភាព​ក្រហម​ស្រស់បំព្រង។ ក្នុង​ដំ​ណាក់​កាល​​នេះ រាងកាយ​បាន​បញ្ចេញ​នូវ DHEA ដែលជា​អ័រម៉ូន​ស្តេ​រ៉ូ​អ៊ី​ដ ប្រឆាំង​ភាព​ចាស់​ទៅតាម​អាយុ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​ធ្វើឱ្យ​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ ។ ការឈាន​ដល់​កាម​តម្រេក ក៏​អាចជួយ​ការពារ​ជំងឺ​បេះដូង​ផងដែរ ។

 

​វេជ្ជបណ្ឌិត Lisa Turner គ្រូបង្ហាត់​កាម​តម្រេក​ដំបូង​គេ របស់​អង់គ្លេស​និយាយថា ប្រសិនជា អ្នក​មិន​ចង់ឱ្យមាន​ជំងឺ​គាំងបេះដូង​ទេ  អ្នក​ត្រូវតែមាន​កាម​តម្រេក ។​​ការសិក្សា​មួយ​នៅ ប្រទេស​អ៊ីស្រាអែល​បាន​រកឃើញថា ស្ត្រី​ដែលមាន​កាម​តម្រេក តិចតួច​ជួប​អត្រា​គ្រោះថ្នាក់ ដោយ​ជំងឺ​បេះដូង​ខ្ពស់ ផ្ទុយ​មកវិញ​ស្ត្រី​មា​នក​ម្រេ​ក​ខ្ពស់ អត្រា​គ្រោះថ្នាក់​ដោយ​ជំងឺ​នេះ​មាន​ទាប​។ ដោយឡែក​សម្រាប់​បុរស​វិញ ក្នុងខណៈដែល​ទឹកកាម ត្រូវបាន​បាញ់​ចេញ នៅពេល​ឈានដល់​កាម​តម្រេក ក្រពេញ​ប្រូ​ស្តា​ត​របស់គេ ត្រូវបាន​សំអាត​យ៉ាង​ស្អាត ។ និយាយ​ជារួម ការ​រួមភេទ​ទៀងទាត់ ចំពោះ​បុរស​គឺ​ពិតជា​សំខាន់ ដ្បិត​វា​នឹង​ជួយ​ទប់ស្កាត់ មហារីក​ប្រូ​ស្តា​ត​នៅពេល​ក្រោយ​ក្នុង​ជីវិត ។​

ដោយឡែក​លោក Ashley Grossman សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ University of Oxford បាន​និយាយថា អំឡុង​ការឈាន​ដល់​កាម​តម្រេក ខួរក្បាល​បាន​បញ្ចេញ​នូវ​ល្បាយ Endorphin ដែល​ជា​​សារ​ធាតុ​​គីមី បញ្ចេញ​ដោយ​ខួរក្បាល ដើម្បី​កាត់បន្ថយ​ការឈឺចាប់ និង​ជួយ​ឱ្យ​អ្នក​មាន​​ថា​ម​ព​ល រួម​នឹង serotonin ដែលជា​សារធាតុ​គីមី ជួយ​ឱ្យ​អ្នក​ធូរ​អារម្មណ៍​និង​រីករាយ ។ បន្ថែម​ពីលើ​នេះ​ទៀត Prolactin ជា​អ័រម៉ូន​ប៉ិ​ប​ទី​ត ដែល​ជួយ​ឱ្យ​យើង​ចុះ​ត្រជាក់ និង​ស្ងប់​ក៏ត្រូវ​បាន​បញ្ចេញ​មក​ដែរ ៕

Wat 22099

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved