Breaking News
Loading...
Monday, September 23, 2013

មកដល់ម៉ោង​ជិត៧យប់នេះ​ កម្ពស់ទឹកទន្លេមេគង្គ​​នៅខេត្តកំពង់ចាម បានឡើងដល់កម្រិត​ប្រកាស​អាសន្ន​ហើយ


អភិបាលខេត្តកំពង់ចាម លោក លន់ លឹមថៃ បានឲ្យដឹងតាមទូរស័ព្ទ នៅមុននេះបន្តិចថា មកដល់ម៉ោងជិត៧យប់ថ្ងៃទី២២ កញ្ញា ២០១៣នេះ ទឹកទន្លេមេគង្គនៅខេត្តកំពង់ចាមបានឡើងដល់កម្ពស់ ១៥,២០ម៉ែត្រ ជាកម្រិតប្រកាសអាសន្នហើយ ។

លោកអភិបាលខេត្តបានបញ្ជាក់ឲ្យដឹងទៀតថា លោកបានសរសេរលិខិតផ្ញើជូន អភិបាលក្រុង-ស្រុក ឲ្យណែនំាប្រជាពលរដ្ឋប្រុង ប្រយ័ត្ន និងយកចិត្តទុកដាក់ត្រៀមបង្ការខ្ពស់ ។ លោក លន់ លឹមថៃ បានបន្តថា មកដល់ពេលនេះដែរ អាជ្ញាធរ ខេត្ត បាន ត្រៀម ទីទួលសុវត្ថិភាពចំនួន៣៦៣កន្លែង អាចដាក់ប្រជាពលរដ្ឋបានប្រមាណ៥ម៉ឺននាក់ ហើយមន្ទីរពាក់ព័ន្ឋ ក៏បានត្រៀមលក្ខណៈរួច រាល់អស់ហើយ ដើម្បីអន្តរាគមន៏សង្គ្រោះប្រជាពលរដ្ឋ ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved