Breaking News
Loading...
Monday, September 23, 2013

​រួមភេទ​តាម​មាត់​និង​ទំនាក់ទំនង​មហារីក​មាត់​


អ្នក​ប្រហែលជា​ដឹងថា មាន​វីរុស​ប្រភេទ ដែល មានការ​រាតត្បាត​យ៉ាង​ខ្លាំងក្លា នោះ​គឺ Human Papilloma Virus (HPV)​។ វា​មាន​នាទី​ធ្វើអោយ កើត​ជំងឺ​មហារីក​មាត់ស្បូន និង​ដុះ​ដុំ​សាច់​មហារីក និង​មិនមែន​មហារីក​ជាច្រើន​ផ្សេងទៀត​។​

​អ្នកឯកទេស​ខាង​ជំងឺមហារីក បាន​ធ្វើ​ការព្យាករណ៍​ទុក​រយៈពេល​ច្រើន​ឆ្នាំ​ខាង​មុខ​ទៀតថា​៖

  • អត្រា​កើត​ថ្មី​នៃ​ប្រភេទ​ជំងឺមហារីក​មាត់ និង​បំពង់​ក​មួយ​ចំនួន​ហាក់បីដូចជា​កំពុងតែ កើត មាន​ឡើង​ហើយ​។​
  • ជំងឺមហារីក​ប្រភេទ​នេះ​ច្រើន​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ការ​មាន​វត្តមាន​វីរុស HPV នៅក្នុង មាត់ ឬ​បំពង់ករ​។​


 

​អ្នកនិពន្ធ​បាន​ថ្លែងអោយដឹងថា ការ​ប្រឈម​នឹង​ការកើតមាន​ជំងឺមហារីក Oropharyngeal (​មហារីក មាត់ និង​បំពង់​ក​) ត្រូវ​បាន​ទាក់ទង​គ្នា​ទៅ​ជាមួយ​នឹង​ការ​ធ្លាប់មាន​ប្រវត្តិ​រួមភេទ​ជា​ដៃគូរ​ច្រើន​នាក់ ចាប់ពី ៦​នាក់​ឡើងទៅ និង​រួមភេទ​តាម​មាត់​ជាមួយ​ដៃគូរ​ច្រើន​នាក់​ចាប់​ពី​៤​នាក់​ឡើងទៅ​។​

​ទំនាក់ទំនង​របស់​វា​ជាក់ស្តែង​គឺ​ថា វីរុស​កំពុងតែ​ធ្វើការ​ចម្លង​ទៅ​មនុស្ស​ផ្សេង​ទៀត​តាមរយៈ ការ រួម ភេទ ជាពិសេស​ការ​រួមភេទ​តាម​មាត់​។​

​រឿង​នេះ​គឺ​ពិត​ជា​ដំណឹង​អាក្រក់​សម្រាប់​អ្នក​ដែល​ចូលចិត្ត​រួមភេទ​តាម​មាត់​។ ទោះបីជា​យ៉ាងណា​ក៏ ដោយ សង្ឈឹម​ថា​វា​មាន​គ្រោះថ្នាក់​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ដៃគូរ​រួមភេទ​ណា​ដែល​ស្រលាញ់​គ្នា​ប្តី មួយ​ប្រពន្ធ​មួយ ដែល​ពួកគេ​រួមភេទ​តាម​មាត់​តែ​ពីរ​នាក់​គ្នា​គាត់​ប៉ុណ្ណោះ​៕

 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved