Breaking News
Loading...
Sunday, September 22, 2013

សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​


​ខេត្ដ​កណ្ដាល ៖ ជនជាតិ​វៀតណាម ២​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន កាល​ពី​វេ​លា​​ម៉ោង​១២​និង​១៥​នាទី ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​​ចំណុច​ផ្លូវជាតិ​លេខ​២១បេ ស្ថិត​ក្នុងភូមិ​កោះទៀវ​(​ខ​)   ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើនេះ មានឈ្មោះ  បេ​នា រ៉ឹ​ក អាយុ​២៣​ឆ្នាំ ជា​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ព្រៃធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ និង​ម្នាក់ទៀត​មានឈ្មោះ ង្វៀន យ៉ាងឡឺ​យ អាយុ​២៣​ឆ្នាំ ជនជាតិ​វៀតណាម​។ អ្នក​ទាំង​២ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ ជាមួយគ្នា​។​

 

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ ខណៈដែល​សមត្ថកិច្ច កំពុង​ដើរល្បាត​តាម​ដងផ្លូវ ក៏​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ  ពណ៌​ក្រហម​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1A0-9643 ធ្វើដំណើរ​នៅតាមបណ្តោយ​​ផ្លូវជាតិ​លេខ​២១​បេ​​។ ដោយមាន​​ការ​សង្ស័យ​ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ដើម្បី​ឆែកឆេរ​ ពេលនោះ​ក៏​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក​មួយកញ្ចប់​តូច ដែល​ជនសង្ស័យ​បោះចោល​នៅ​ក្បែរ​ម៉ូតូ ។​

 

​នៅ​ចំពោះ មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាពថា ថ្នាំញៀន​នេះ​ពិតជា​របស់​ពួកខ្លួន​មែន ដោយ​ពួកគេ​ទើបតែ​ទិញ​ពីបុរស​ម្នាក់​នៅក្នុង​ភូមិ​កោះទៀវ​(​ខ​) ក្នុង តម្លៃ​១០​ម៉ឺន​ដុង ហើយ​ថ្នាំញៀននេះ​​គឺ​ពួកគេ​ទិញ​មក​សម្រាប់​ប្រើប្រាស់​ខ្លួនឯង មិនមែន​យក​មក​ចែកចាយ​អ្វី​នោះទេ​។ បច្ចុប្បន្ន​ជន​សង្ស័យ​​ទាំង​២​នាក់ រួម​និង​វត្ថុ​តាង​​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

១

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved