ក្លិបយក្សក្នុងតំបន់អឺរ៉ុបទាំងពីរ គឺ Barcelona និង Bayern Munich បានឈ្នះការប្រកួត ៤-០ ដូចគ្នានៅក្នុងលីករៀងៗខ្លួនយប់មិញនេះ។
ជ័យជម្នះ ៤-០ លើ Rayo Vallecano របស់ Barca បានធ្វើឲ្យក្លិបនេះអាចរក្សាកំណត់ត្រា ១០០% នាដើមរដូវកាលបានបន្តទៀត ដោយឈ្នះ៥ប្រកួតជាប់គ្នា ឈរនៅកំពូលតារាង La Liga របស់អេស្ប៉ាញ។ ចំណែកការឈ្នះ ៤-០ របស់ Bayern Munich លើក្រុម Schalke វិញ ក៏ធ្វើឲ្យក្រុមនេះកើនពិន្ទុស្មើក្រុមកំពូលតារាង Borussia Dortmund នៅ Bundesliga របស់អាល្លឺម៉ង់ផងដែរ ដោយចាញ់តែចំនួនគ្រាប់បាល់សំណល់ប៉ុណ្ណោះ។
កីឡាករក្រុម Barcelona អបអរក្រោយស៊ុតបញ្ចូលទី
Mandzukic អបអរជាមួយមិត្តរួមក្រុមក្រោយតែតបញ្ចូលទីគ្រាប់ទី២ឲ្យ Bayern Munich (រូបភាព FIFA)
៤គ្រាប់របស់ក្រុមលោក Gerardo Martino ធ្វើបានដោយ Pedro ៣គ្រាប់ម្នាក់ឯង និង Fabregas ១គ្រាប់ ខណៈ៤គ្រាប់របស់ក្រុមលោក Pep Guardiola វិញ ធ្វើបានដោយ Schweinsteiger, Mandzukic, Ribery (ចុចអានប្រវត្តិតស៊ូរបស់ Ribery មុនក្លាយជាកីឡាករល្បី) និង Pizarro ម្នាក់មួយគ្រាប់។ ចង់ដឹងការប្រកួតរបស់ក្រុមទាំងពីរនេះយ៉ាងណានោះ សូមមើលវីដេអូហាយឡាយខាងដូចខាងក្រោមនេះ៖
ដោយ៖ សុខ សុវត្ថិ
0 comments:
Post a Comment