ជា​រឿង​​គួរឲ្យ​ភ្ញាក់ផ្អើល​​ដែល​មាន​​ក្រុម​គ្រួសារ​​​មួយ​នៅ​​ក្រុង Sao Paulo ​ប្រទេស​ប្រេស៊ីល​ បាន​សម្រេចចិត្ត​​យក​សត្វ​ខ្លា​​​​​ ៧​ក្បាល​មក​ចិញ្ចឹម​​នៅ​ក្នុង​ផ្ទះ​។​​

សូមអាន៖ ស្វីស​​បញ្ចេញ​​គំរូ​​​ក្ដារមឈូស​ថ្មី​​​ បំពាក់​​ឧបករណ៍​តន្ត្រី​គួរឲ្យ​ទាក់ទាញ​​​​ (វីដេអូ)

ផ្ទុយ​ពី​គ្រួសារ​​ទូទៅ​ដែល​​យក​សត្វ​ឆ្កែ ឬ សត្វ​ឆ្មា​មក​ចិញ្ចឹម​ក្នុង​ផ្ទះ ​តែ​គ្រួសារ​ខាងលើ​​នេះ​ ​បាន​​​បង្ហាញ​​​ក្ដី​ស្រលាញ់​ និង​ថ្នាក់ថ្នម​យ៉ាង​កក់ក្ដៅ​​​ចំពោះ​សត្វ​​ដែល​មនុស្ស​គ្រប់​គ្នា​​គិត​ថា ​​សាហាវ​​ និង​ខ្លាច​រអាបំផុត។ តាម​រយៈ​ខ្សែវីដេអូ​ខាងក្រោម​នេះ ​សមាជិក​គ្រួសារ​​ម្នាក់ៗ​ហាក់​​​យក​ចិត្ត​ទុកដាក់​ខ្ពស់​​ និង​​សម្ដែង​អារម្មណ៍​ស្និទ្ធស្នាល ​ដោយ​​ប្រឡែង​​លេង​ដូច​សត្វ​ចិញ្ចឹម​ផ្សេងៗ​ទៀត​ ដោយ​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។

​​លោក​ Agry Borges ​ដែល​ជា​អ្នក​មើលថែ​​​ខ្លា​ទាំង​៧​នេះ​ដិត​ដល់​​​ជាង​គេ​ ​បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​របស់​លោក​មិន​មាន​ការ​ព្រួយបារម្ភ​អ្វី​ឡើយ ​​ហើយ​ពួកគេ​ម្នាក់ៗ​​​​តែងតែ​ថ្នាក់ថ្នម​ ដោយ​បាន​ផ្ដល់​ចំណី​អាហារ​​គ្រប់គ្រាន់​ ជា​ពិសេស​ក្តី​ស្រលាញ់​​ដល់​ពួក​​គេ​ជានិច្ច។ ​

អ្វី​​ដែល​កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ សត្វ​ខ្លា​ទាំងនេះ ​មិន​បាន​ចិញ្ចឹម​ដាក់​ទ្រុង​នោះ​ឡើយ ពោល​គឺ​វា​​អាច​​ដើរ​លេង​​លំហែ​​ក្នុង​បរិវេណ​ជុំវិញ​ផ្ទះ ​ហែល​ទឹក និង​អាច​ស៊ី​អាហារ និង​ចូល​ដេក​​ជា​មួយ​ម្ចាស់​របស់​វា​​បាន​​​ទៀត​ផង​​​​​​​៕

សូមទស្សនាវីដេអូខាងក្រោម​នេះ!