ជារឿងគួរឲ្យភ្ញាក់ផ្អើលដែលមានក្រុមគ្រួសារមួយនៅក្រុង Sao Paulo ប្រទេសប្រេស៊ីល បានសម្រេចចិត្តយកសត្វខ្លា ៧ក្បាលមកចិញ្ចឹមនៅក្នុងផ្ទះ។
សូមអាន៖ ស្វីសបញ្ចេញគំរូក្ដារមឈូសថ្មី បំពាក់ឧបករណ៍តន្ត្រីគួរឲ្យទាក់ទាញ (វីដេអូ)
ផ្ទុយពីគ្រួសារទូទៅដែលយកសត្វឆ្កែ ឬ សត្វឆ្មាមកចិញ្ចឹមក្នុងផ្ទះ តែគ្រួសារខាងលើនេះ បានបង្ហាញក្ដីស្រលាញ់ និងថ្នាក់ថ្នមយ៉ាងកក់ក្ដៅចំពោះសត្វដែលមនុស្សគ្រប់គ្នាគិតថា សាហាវ និងខ្លាចរអាបំផុត។ តាមរយៈខ្សែវីដេអូខាងក្រោមនេះ សមាជិកគ្រួសារម្នាក់ៗហាក់យកចិត្តទុកដាក់ខ្ពស់ និងសម្ដែងអារម្មណ៍ស្និទ្ធស្នាល ដោយប្រឡែងលេងដូចសត្វចិញ្ចឹមផ្សេងៗទៀត ដោយមិនភ័យខ្លាចអ្វីឡើយ។
លោក Agry Borges ដែលជាអ្នកមើលថែខ្លាទាំង៧នេះដិតដល់ជាងគេ បានឲ្យដឹងថា ក្រុមគ្រួសាររបស់លោកមិនមានការព្រួយបារម្ភអ្វីឡើយ ហើយពួកគេម្នាក់ៗតែងតែថ្នាក់ថ្នម ដោយបានផ្ដល់ចំណីអាហារគ្រប់គ្រាន់ ជាពិសេសក្តីស្រលាញ់ដល់ពួកគេជានិច្ច។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ សត្វខ្លាទាំងនេះ មិនបានចិញ្ចឹមដាក់ទ្រុងនោះឡើយ ពោលគឺវាអាចដើរលេងលំហែក្នុងបរិវេណជុំវិញផ្ទះ ហែលទឹក និងអាចស៊ីអាហារ និងចូលដេកជាមួយម្ចាស់របស់វាបានទៀតផង៕
សូមទស្សនាវីដេអូខាងក្រោមនេះ!
0 comments:
Post a Comment