Breaking News
Loading...
Friday, September 20, 2013

សម រង្ស៊ី សុំអោយគណបក្សប្រជាជនកម្ពុជា ប្រកាសឈ្នះ ទាំងពីរបក្ស


ប្រភព CEN

ភ្នំពេញ: ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយថា សូមអោយ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​សម្បទាន​ប្រកាសថា ឈ្នះ​ទាំងពីរ​គណបក្ស នៅក្នុង​ការបោះឆ្នោត កាលពី​ថ្ងៃទី​២៨ ខែកក្កដា​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាស​លទ្ធផល​ថា គណបក្ស​ប្រជាជន​កម្ពុជា បានទទួល ៦៨ អាសនៈ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន ៥៥ អាសនៈ​។
​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​លទ្ធផល ហើយ​ធ្វើ​សកម្មភាព​ជាច្រើន រារាំង​ដល់​ការបើក​សម័យប្រជុំ​សភា​លើកដំបូង នៅ​ថ្ងៃទី​២៣ ខែកញ្ញា​។​

​លទ្ធផល​បាន​បង្ហាញថា គណបក្ស​ទាំងពីរ​ឈ្នះ ការបោះឆ្នោត​គ្រាប់ តែ​គណបក្ស​ប្រជាជន​ឈ្នះ​ច្រើនជាង​។​

​លោក សម រង្ស៊ី បាន​និយាយ​ដែរ សុំអោយ​មានការ​ចរចា​បន្តទៀត ជាមួយ​គណបក្ស​ប្រជាជន​។ ប៉ុន្តែ​លោក​នៅតែ​និយាយ​ដដែល អំពី​ការបង្កើត​គណៈកម្មាការ ស្វែងរក​ការពិត ដែល​រហូតមក​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​៕​

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved