Breaking News
Loading...
Friday, September 20, 2013

Beyonce ប៊ិះ​ធ្លាក់ពីលើ​ឆាក​ប្រគុំ​តន្ត្រី (មានវីដេអូ)


តារាចំរៀង​ល្បីល្បាញ​ពេញ​ពិភពលោក នាង Beyonce បាន​ភ័យ​បុកពោះ​ព្រោះ​តែ​មាន​ប្រិយមិត្ត​ម្នាក់​​ចាប់​នាង​អូស​ទំលាក់​ពី​លើ​ឆាក​ពេល​កំពុង​តែ​ច្រៀង​។

ហេតុ​ការណ៌​នេះ បាន​កើត​ឡើង​កាលពីថ្ងៃ​ទី​១៥ កញ្ញា ២០១៣ នៅ​ឯ​ពិធី​ប្រគុំ​តន្រ្តី​ដ៏ធំ​មួយ​របស់​ Beyonce។ ​ច្រៀង​បទ​ដ៏​ល្បីល្បាញ​ «Irreplaceable» Beyonce បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ទទួល​អារម្មណ៍​រំភើប​ជា​ខ្លាំង​បន្ទាប់ ​​​ពី​តារា​រូប​នេះ​ ​​អោន​ខ្លួន​ទៅ​រក​អ្នកគាំទ្រ។ ភ្លាម​នោះ​ក៏​មាន បុរស​អត់​ពាក់អាវ​ម្នាក់ បាន​យក​ដៃ​ឱប​ចង្កេះ ចាប់​ទាញ​នាង​ចុះ​ពី​លើ​ឆាក តែ​ក្រុម​​សន្តិសុខ​​​បាន​ស្ទុះ​ចូល​មក​ធ្វើអន្តរាគមន៍​ ចាប់​ទាញ Beyonce មក​លើ​ឆាក​វិញ ហើយ​បន្ត​ច្រៀង​ជា​ធម្មតា។

តារាចំរៀង​ដ៏ល្បី​រូបនេះ បាន​ប្រាប់សន្តិសុខថា «មិនអីទេ.. មិនអីទេ» ហើយ​ក្រោយ​ពេលនាង​ច្រៀង​ចប់ នាង​ក៏ដើរសំដៅ​ទៅរកបុរស​អត់​ពាក់​អាវ​នោះ ហើយនិយាយ​ឲ្យ​គេលឺ​ពេញ​ឆាក​ប្រគុំ​តន្រ្តីថា «Hey... I love you too! (ខ្ញុំ​ក៏ស្រលាញ់​អ្នក​ដែរ)» ធ្វើ​ឲ្យ​មនុស្ស​ទាំងអស់​ហ៊ោរ​លាន់រំពង​ឡើង​៕

1727beyonce.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved