Breaking News
Loading...
Sunday, September 22, 2013

តារាសិចអាម៉េរិកម្នាក់ ត្រូវបានចាប់ខ្លួន ដោយសារបិទរូបស្រាត នៅមុខព្រះវិហារ


ប្រភព Lookingtoday

អាម៉េរិក ៖ យោងតាមសេចក្តីរាយការណ៍ របស់មន្រ្តីប៉ូលីសបានឲ្យដឹងថា តារាសិចម្នាក់ មិនត្រូវបានគេបញ្ចេញឈ្មោះ រស់នៅក្នុងរដ្ឋ Nebraska សហរដ្ឋអាម៉េរិក ត្រូវបានប៉ូលីសចាប់ខ្លួន និងចោទប្រកាន់ពី បទបង្ហាញរូបស្រាត នៅទីសាធារណៈ ដោយនាងបានបិទរូបស្រាត នៅមុខព្រះវិហារសាសនាគ្រឹស្ត។

មន្រ្តីប៉ូលីសម្នាក់បានឲ្យដឹងថា ជនល្មើសគឺជាតារាសិចក្នុងតំបន់ ត្រូវបានចាប់ខ្លួន រួចរាល់ហើយ នឹងត្រូវបានចោទប្រកាន់ពី បទល្មើសច្បាប់សាធារណៈ ដោយបានបិទរូបស្រាត នៅវិទ្យាល័យ និងនៅព្រះវិហារសាសនាគ្រឹស្ត។

មន្រ្តីម្នាក់ធ្វើការនៅក្នុងព្រះវិហារ ដែលត្រូវបាននាងបិទរូបស្រាតនោះ បាននិយាយថា ទង្វើររបស់នាង បានធ្វើឲ្យប្រជាពលរដ្ឋ មានការខកចិត្តយ៉ាងខ្លាំង។ បច្ចុប្បន្នតារាសិចខាងលើ ត្រូវបានតុលាការរៀបចំសំណុំរឿង ដើម្បីធ្វើការកាត់ទោសទៅតាមផ្លូវច្បាប់៕

Photo by LookingTODAY

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved