Breaking News
Loading...
Sunday, September 22, 2013

ម្តាយ​ចាក់​សោរ​ឃុំ​កូន​ស្រី​ក្នុង​ផ្ទះ​ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​ សង្ស័យ​កូន​ស្រី​ជា​អ្នកដុត​


រាជធានីភ្នំពេញ ៖ ម្តាយខឹងកូនស្រីរឿងដើរ លេងមានសង្សារ បំផ្លាញទ្រព្យសម្បត្តិ បានចាក់សោរឃុំកូនក្នុងផ្ទះ រួចទៅផ្សារ ក៏ត្រូវអគ្គិភ័យឆាបឆេះ សង្ស័យកូនស្រីជាអ្នកដុត តែសំណាងគ្រាន់តែឆេះបន្តិចបន្តួច និងត្រូវបានអ្នកជិតខាងមកជួយពន្លត់ ទម្លាយទ្វារជួយយកកូនស្រីចេញមកក្រៅ ទើបមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ជីវិត ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ៤៥នាទី រសៀលថ្ងៃទី២១ កញ្ញា ២០១៣ នៅចំណុចផ្ទះលេខ១៤AEo ផ្លូវលេខ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

តាមសម្តីម្ចាស់ផ្ទះ បានឱ្យដឹងថា គាត់មានឈ្មោះ ឈុន សុខលឹម ភេទស្រី អាយុ ៥២ឆ្នាំ ចំណែកកូនស្រីដែលគាត់សង្ស័យថា ជាអ្នកដុតផ្ទះមានឈ្មោះ លឹម ម៉ូលីកា អាយុ ១២ឆ្នាំ ជាសិស្សវិទ្យាល័យ ប៊ុនរ៉ានី វត្តភ្នំ ។ គាត់បានឲ្យដឹងថា កូនស្រីគាត់ជាក្មេងខូចនិយាយមិនស្តាប់ បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ដើរលេងយប់ មានសង្សារច្រើន ៨នាក់ គឺចេះស្រលាញ់ប្រុសតាំងពីអាយុ ១០ឆ្នាំ ព្រមទាំងធ្លាប់រត់ចេញពីផ្ទះចំនួន ៤ដង មកហើយ ។

ស្រ្តីជាម្តាយបន្តថា នៅមុនពេលកើតហេតុ រូបគាត់បានចេញទៅផ្សារដើមគរ ដើម្បីទិញឥវ៉ាន់ ស្រាប់តែមានគេទូរស័ព្ទប្រាប់ថា ផ្ទះត្រូវភ្លើងឆេះ គាត់ក៏ប្រញាប់ត្រលប់មកផ្ទះវិញភ្លាម ហើយត្រូវបានរថយន្តពន្លត់អគ្គិភ័យ ២គ្រឿង ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ តែបាញ់ទឹកអស់តែ ១គ្រឿង ព្រោះភ្លើងឆេះតែបន្តិចបន្តួច និងត្រូវអ្នកជិតខាងជួយពន្លត់ និងទម្លាយទ្វារកញ្ចក់ជួយយកកូនស្រីចេញមកក្រៅ ។

ទោះបីយ៉ាងណា ក្មេងស្រីខាងលើបានអះអាងថា នាងមិនបានដុតផ្ទះនោះទេ គឺភ្លើងឆេះចេញពីខោអាវខាងក្រោយផ្ទះ ។ ក្រោយកើតហេតុ ក្មេងស្រីរូបនោះ ត្រូវបានសមត្ថកិច្ចនាំទៅធ្វើការសាកសួរបន្តទៀត ចំណែកស្រ្តីជាម្តាយ បាននិយាយថា គាត់ប្រគល់កូនស្រីម្នាក់នេះ ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ និងឲ្យសមត្ថកិច្ចយកនាងទៅដាក់នៅមណ្ឌលកែប្រែ៕









ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved