Breaking News
Loading...
Saturday, September 21, 2013

មនុស្សសា្លប់ ៦៥នាក់ ក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែក នៅយ៉េមែន


អេដែនៈ អ្នកស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក ក្នុងរថយន្តចំនួនបី កន្លែងផ្ទួនៗ ក្នុងតំបន់យោធា ពិសេស និងការិយាល័យ ប៉ូលីស ក្នុងខេត្ត Shabwa ភាគអាគ្នេយ៍ប្រទេស យ៉េមែន មានចំនួន ៦៥នាក់។ នេះបើយោង តាមការលើកឡើង របស់មន្ត្រីសន្តិសុខក្នុងតំបន់។
ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣នេះបានឲ្យដឹងដោយលើកឡើងនូវសំដី របស់មន្ត្រីសន្តិសុខ ថ្នាក់ខេត្តថា មានមនុស្សយ៉ាងហោចណាស់ ៦៥នាក់ដែលជាកងកម្លាំងយោធា និង កម្លាំងរក្សាសន្តិសុខ បានស្លាប់ ដោយឡែកមនុស្ស៣៨នាក់ ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក ក្នុងរថយន្តចំនួនបីកន្លែង ដែលការវាយប្រហារ នេះមានគោលដៅវាយប្រហារទៅលើ ស្ថានីយ៍ប៉ូលីស និងមូល ដ្ឋានយោធាក្នុងតំបន់ Azzan ក្នុងខេត្ត Shabwa។
មន្ត្រីប៉ូលីស បាននិយាយថា ការស្លាប់ក្នុងហេតុការណ៍ វាយប្រហារ កាលពីថ្ងៃសុក្រកន្លងទៅនេះ កើតឡើង នៅពេលដែល ក្រុមភេវរករអាល់កៃដា បានបោះគ្រាប់បែក ក្នុងមូលដ្ឋានរបស់កងយោធា ក្នុងតំបន់ Azzan ក្បែរបំពង់បង្ហូរប្រេង។
ចំនួនអ្នកស្លាប់ត្រូវបានផ្តល់ព័ត៌មានដោយ មន្ត្រីសុខាភិបាល ដែលមានទីតាំងនៅក្បែរកន្លែងកើតហេតនេះ។ ប្រភពព័ត៌មានបានឲ្យដឹងថា កងកម្លាំងសន្តិសុខ ដែលមានរថក្រោះនៅពីក្រោយ បានដាក់ពង្រាយ ជាច្រើននៅកន្លែងកើតហេតុ។
គួរបញ្ជាក់ថា ក្រុមអាល់កៃដា ដែលមានមូលដ្ឋានរបស់ខ្លួននៅឧបទ្វីបអារ៉ាប់ ដែលហៅកាត់ថា AQAP ប្រកាសថា បានពាក់ព័ន្ធក្នុងការ វាយប្រហារដោយគ្រាប់បែកនេះ។ ក្រុម AQAP ដែលបានពង្រីកមូលដ្ឋានរបស់ខ្លួន នៅទីនោះ តាំងពីខែមករា ឆ្នាំ២០០៩កន្លងទៅនេះ ត្រូវបានគេចាត់ទុកថាជាក្រុមវាយប្រហារដ៏ខ្លាំងក្លាបំផុត ចំពោះរដ្ឋាភិបាល ក៏ដូចជាប្រទេស អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសជិតខាងរបស់ខ្លួន៕

ប្រភពពី៖​ www.khmerpage.info

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved