Breaking News
Loading...
Thursday, September 19, 2013

នារី​វ័យ​ក្មេង​ម្នាក់​​បើក​រថ​យន្ត​កាមរី​បាឡែន​​​បុក​​​ របាំង​ថ្ម​​ពុះ​ចែក​ទ្រូង​ផ្លូវ​ រួច​យំ​ស្រែក​អង្វរ​​សមត្ថ​​កិច្ច​


រាជធានីភ្នំពេញ ៖ រថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2N-8355 បើកបរដោយនារីវ័យក្មេងម្នាក់ ធ្វើដំណើរតាមមហាវិថីម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកហួសមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់តែបន្តិច ក៏បានជ្រុលចង្កូតទៅបុកក្បាល របាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យខូចខាតបន្តិចបន្តួច ចំណែករថយន្តដាច់កង់មុខខាង ឆ្វេងទៅមុខលែងរូច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៨ កញ្ញា ២០១៣ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីបង្កហេតុហើយ នារីវ័យក្មេងម្ចាស់រថយន្តបាន ចេញមកយំស្រែក ដោយប្រាប់សមត្ថកិច្ចថា នាងមិនបានបើកបុកដោយខ្លួនឯងទេ គឺមានគេបើកកៀររថយន្តនាង ទើបរថយន្តនាងជ្រុលចង្កូត ទៅបុករបាំងថ្មតែម្តងទៅ ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ ៕









ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved