Breaking News
Loading...
Thursday, September 19, 2013

ស្តាយម៉ូតថ្មី ២០១៣ របស់តារាហូលីហ្វូដ ពាក់ខ្សែដែកនៅភ្លៅ


កាលពីពេលថ្មីៗនេះ យើងបានប្រទះឃើញ តារាចម្រៀង និងតារាសំដែងហូលីហ្វូដមួយចំនួន ដូចជា Rihanna និង Miley Cyrus បានចេញនូវស្ដាយថ្មីមួយ ដោយពួកគេបានយកខ្សែដែក មានភាពសាំញ៉ាំមកដាក់នៅត្រង់ភ្លៅរបស់ពួកគេ។

ដោយសារតែភាពពេញនិយមរបស់ពួកគេ មានហាងលក់គ្រឿងអលង្ការមួយចំនួន មានបំណងច្នៃនូវម៉ូតច្រវ៉ាក់ទាំងនោះ ដើម្បីដាក់លក់ផងដែរ។ ស្តាយដ៏ប្លែកនេះ ត្រូវបានដាក់បង្ហាញនៅក្នុងការបង្ហាញម៉ូត London Fashion Week និងត្រូវបានគេ យកទៅបង្ហោះចែកចាយពេញ បណ្ដាយសង្គម Instagram។

ខ្សែជើងនេះមានភាពងាយស្រួលក្នុងការពាក់ អាចពាក់នៅពីលើខោជើងវែង ឬ ខោខ្លី សំរាប់អ្នកដែលមានជើងស្រលូន។ ប្រិយមិត្តអាចរកទិញវាបាន នៅតាមគេហទំព័រ eBay ដែលមានតម្លៃ ២.៥ដុល្លារក្នុងមួយខ្សែ។

តើប្រិយមិត្តនារីៗយល់យ៉ាងណាចំពោះ ស្ដាយថ្មីមួយនេះ? សូមទស្សនារូបភាពខាងក្រោម៖







កែសម្រួលដោយ អៀង

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved