Breaking News
Loading...
Thursday, October 10, 2013

បុរសម្នាក់ បើករថយន្តទាំង ស្រវឹងបុករបង ផ្ទះខ្លួនឯង នឹងជ្រុលបុក របងផ្ទះគេ និងបន្តទៅបុក គល់ដើម ស្វាយ ទើបទៅមុខ លែងរួច


ភ្នំពេញ៖ យុវជនម្នាក់ ស្ថិតក្នុងស្ថាន ភាពស្រវឹងស្រា បានបើកបររថយន្ត ក្នុងល្បឿនលឿន បត់ចូលផ្ទះ ជ្រុលបុករបងផ្ទះខ្លួនឯង និងធ្លាយជ្រុល បុករបងផ្ទះអ្នកជិតខាង រួមទាំងបណ្តើរ ជ្រុលបុកគល់ ដើមស្វាយមួយ ដើមទៀត ទើបរថយន្ត រងការខូចខាត មិនអាច បន្តដំណើរ ទៅមុខ បាន កាលពីវេលាម៉ោង ២១ និង ៣០ នាទីយប់ថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០១៣ ស្ថិតនៅចំណុចផ្ទះលេខ ១០២ ផ្លូវបេតុង ក្រុមទី ១ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ។ 

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេ បុរសម្ចាស់រថយន្ត ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A 9652 បានបើកចូលកន្លែង ផឹកស៊ីជាមួយ មិត្តភ័ក្រ លុះពេលស្រវឹង ក៏បានបើក រថយន្តត្រឡប់ មកដល់មុខផ្ទះ ក៏បានទាញ ចង្កូតបត់ ចូលក្នុងផ្ទះ ប៉ុន្តែបានជ្រុលល្បឿន ចាប់ហ្វ្រាំង មិនទាន់ជ្រុលបុកធ្លាយ របងផ្ទះខ្លួនឯង នឹងបន្តដំណើរជ្រុល បុករបងផ្ទះ អ្នកជិតខាង រងការខូចខាត យ៉ាងដំណំថែមទៀត ។ លើសពីនេះ រថយន្តបង្កនៅ មិនទាន់អស់ល្បឿន បានជ្រុលទៅបុកគាប ជាប់ជាមួយនឹង គល់ដើមស្វាយរងការខូច ខាត ទើបមិនអាចបន្តដំណើរ ទៅមុខបាន ។

គួរបញ្ជក់ថា ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមនុស្ស ណាម្នាក់ ត្រូវរងរបួសធ្ងន់ធ្ងរឡើយ គ្រាន់តែបណ្តាលឲ្យអ្នកបើកបររថយន្តបង្កហេតុ រងរបួសរលាតដៃជើងតែប៉ុណ្តោះ ។       

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង អូសយករថយន្តបង្ក ហេតុទៅរក្សាទុកនៅ ការិយាល័យ ចរាចរផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ។ គ្រោះថ្នាក់នេះសមត្ថកិច្ចបញ្ចក់ថា បង្កឡើង ដោយសារអ្នកបើកបរ រថយន្តស្ថិត ក្នុងសភាពស្រវឹងស្រា ទើបបាត់បង់ស្មារតី បើករថយន្តជ្រុល បុករបង ផ្ទះទាំងកម្រោលតែម្តង ៕











0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved