Breaking News
Loading...
Thursday, October 10, 2013

ជំនន់ទឹកភ្លៀង វាយបំបាក់ ជញ្ជាំងពន្ធ នាគារ អ្នកទោស ត្រូវជម្លៀសចេញ ទៅឃុំ នៅពន្ធនាគារ សៀមរាប និងបាត់ដំបង


ប្រភព ដើមអម្ពិល

បន្ទាយមានជ័យ ៖ ពន្ធនាគារ ខេត្ដ បន្ទាយមានជ័យ នៅវេលាម៉ោងប្រមាណ២ រសៀល ថ្ងៃទី១០ ខែតុលា នេះ បានទទួល រងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីជំនន់ទឹក ភ្លៀង ដែលបានវាយបំបាក់ជញ្ជាំងពន្ធនា គារប្រមាណ ១០០ម៉ែត្រ ធ្វើឱ្យទឹកហូរបុក ចូលពន្ធនាគារយ៉ាងខ្លាំង ។

មន្ដ្រីពន្ធនាគារ ខេត្ដបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយ ពីមានបញ្ហានេះកើតឡើង អ្នកទោសដែល កំពុងជាប់ឃុំឃាំងជាង៨០០នាក់ ត្រូវបានកម្លាំងនគរបាល កម្លាំងអាវុធហត្ថ ដឹកជម្លៀសទៅឃុំខ្លួនជា បណ្ដោះអាសន្ន នៅពន្ធនាគារខេត្ដសៀម រាប និងខេត្តបាត់ដំបង ។

បើតាមមន្ដ្រីពន្ធនាគារ ជាជំហានដំបូង អ្នកទោសស្រី និងកុមារ ត្រូវបានជម្លៀស មុនគេ បន្ទាប់មកនឹងជម្លៀសអ្នកទោស តាមក្រោយ ។

រហូតមកដល់វេលាម៉ោង ប្រមាណ៥ ល្ងាចថ្ងៃដដែលនេះ ការជម្លៀសអ្នកទោសចេញពីពន្ធនាគារ ខេត្តបន្ទាយមានជ័យ មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ខណៈអ្នកទោស ដែលមានអាទិភាព ត្រូវដឹកនាំតាមអូប័រ និងអ្នកទោសបុរសផ្សេងទៀត ត្រូវដាក់ខ្នោះ ឲ្យដើរជាជួរៗម្តង១០០នាក់ ។

យ៉ាងណាក៏ដោយ កម្លាំងនគរបាលដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់លោកឧត្តមសេនីយ៍ ខេង ស៊ុំ និងបញ្ជាការអាវុធហត្ថ លោកឧត្តមសេនីយ៍ ឱក បូរិន្ទ បានធ្វើការយ៉ាងប្រយ័ត្នប្រយែងបំផុត មិនឲ្យមានការធ្លោះធ្លោយនោះទេ និងមានការចូលរួមពីសំណាក់ អង្គការសង្គមស៊ីវិលមួយចំនួនទៀត៕

 

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved