Breaking News
Loading...
Thursday, October 10, 2013

ឃាត់ខ្លួន អ្នកបើកបរ រថយន្តតខ្សែកាប្លិ៍​ អុបទិចពីរនាក់ ក្រោយបើក បុកអ្នកជិះម៉ូតូ ស្លាប់


ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរារចរណ៍មួយ រវាងរថយន្តក្រុមហ៊ុន តខ្សែ កាប្លិ៍អ៊ុបទិច បុកម៉ូតូប្រជាពលរដ្ឋម្នាក់ នៅឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៣ បាន បណ្តាលឲ្យអ្នកបើកបរ ម៉ូតូស្លាប់ បាត់បង់ជីវិត កំណាត់ផ្លូវជាតិលេខ៥ ។

លោក ញូង សាម៉ន នាយផ្នែក នគរបាលចរាចរណ៍ ស្រុកមង្គលបុរី បានឲ្យដឹងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣នេះថា ជនរងគ្រោះ មានឈ្មោះ ឃិន សុខា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិអូរធំ ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូ ម៉ាកហុងដា សេរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1C:4591 ។ រីឯអ្នកបើកបររថយន្ត បង្កហេតុឈ្មោះ ជុន អ៊ុយត្រាយ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ រឹទ្ធ ចាន់នី ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកបើកបរផងដែរ ពួកគេជា បុគ្គលិកក្រុមហ៊ុនតខ្សែ កាប្លិ៍អ៊ុបទិច បើកបររថយន្តម៉ាក តូយូតាវីកូ ពណ៌មាស ពាក់ ស្លាកលេខ ភ្នំពេញ 2I:8447 ។

លោក យ៉ត សុផល អធិការ នគរបាលស្រុកមង្គល បុរីបានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ រឹទ្ធ ចាន់នី ជាអ្នកបើកបរ ប្រចាំក្រុមហ៊ុនខ្សែ កាប្លិ៍ខាង លើ បើករថយន្តចុះត្រួតពិនិត្យខ្សែកាប តាំងពីខេត្តប៉ៃលិន ដល់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងអំឡុងពេលទឹកជំនន់ អ្នកបើកបររូប នេះឈឺ ពោះ រាគអាចម៍ ក៏បានឲ្យឈ្មោះ ឃិន សុខា បើកជំនួសពេល មលដល់ខាងត្បូង ផ្សារបន្ទាយ នាង ស្រុកមង្គលបុរី ស្រាប់តែរថយន្តបែក កង់មុខ ផ្នែកខាងឆ្វេង ដោយស្ថិតក្នុងល្បឿនលឿនរថយន្ត បានវេចង្កូតទៅបុក ជាងសំណង់ម្នាក់ ដែលកំពុង ជិះម៉ូតូប៊ើងដូចសី ហើយបានក្រឡាប់ជាច្រើន ត្រលប់ ថែមទៀត តែមិនបណ្តាលឲ្យមនុស្ស ក្នុងរថយន្តរបួសឬស្លាប់ឡើយ គឺស្លាប់ តែអ្នកបើកបរម៉ូតូ តែប៉ុណ្តោះ។

ភ្លាមៗ នោះកម្លាំង នគរបាលស្រុកមង្គលបុរី បានចុះអន្តរាគមន៍ចំនុចកើតហេតុ និងបានឃាត់ ខ្លួនអ្នកបើកបរ រថយន្ត ទាំងពីរនាក់ យកមកសួរនាំ ហើយក៏បាននាំយករថយន្ត និងម៉ូតូមករក្សាទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕







0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved