Breaking News
Loading...
Thursday, October 10, 2013

ម៉ូតូជិះឌុបសិស្ស បុកកុមារី ជាសិស្សម្នាក់ របួសធ្ងន់ សិស្ស២នាក់ ខាងម៉ូតូរបួសស្រាល


កំពត ៖ ម៉ូតូសេ ១២៥ ពណ៌េខ្មៅ ស៊េរី ២០០៣ ពាក់ស្លាកលេខ ក្រ-ព្រះសីហនុ 1A-2987 បើកបរដោយ កុមារា អាយុ ១០ឆ្នាំ ឌុបសិស្សកុមារា-កុមារីតូចៗ ២នាក់ផង បានបុកសិស្សកុមារី បណ្តាលឲ្យរបួសធ្ងន់ ឈាមពេញខ្លួន ។

ឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅវេលាម៉ោង ១០ និង១០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៣ លើកំណាត់ផ្លូវ ជាតិលេខ ៣ កំពត-ព្រះសីហនុ ត្រង់ចំណុចខាងកើតផ្លូវចូលកំពង់ផែវិញ ចម្ងាយ ១០០ម៉ែត្រ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ។

ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ម៉ូតូខាងលើបានជិះឌុបសិស្សកុមារា កុមារី ២នាក់ ចេញពី សាលាវត្តរកា ក្នុងទិសដៅ ពីកើតទៅលិច ស្របទិសគ្នាជាមួយសិស្សកុមារីរងគ្រោះផងដែរ ពេលមកដល់ កន្លែងកើតហេតុ ម៉ូតូក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកសិស្ស កុមារីរងគ្រោះ កំពុងដើរបណ្តាលឲ្យរបួសធ្ងន់ ធ្ងរ ។ រីឯម៉ូតូដួល បណ្តាលឲ្យសិស្ស២នាក់ អង្គុយពីខាងក្រោយរបួសស្រាល ។ ចំណែកកុមារាបើកម៉ូតូ ស្ទើរភ្លើងរួចផុតពីគ្រោះថ្នាក់ ។

សិស្សកុមារី រងគ្រោះមានឈ្មោះ គឹម ស៊ូ អាយុ ៥ឆ្នាំ រៀនថ្នាក់ទី១ សាលាបឋមសិក្សាវត្តរកា ។ អ្នកបើក ម៉ូតូឈ្មោះ ឌុក ស្នា ភេទប្រុស អាយុ ១០ឆ្នាំ ឌុបសិស្សកុមារា កុមារី អង្គុយក្រោយរបួសស្រាល ។ អ្នកទាំង អស់គ្នារស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

ក្រោយកើតហេតុភ្លាមៗ កុមារី គឹម ស៊ូ ត្រូវរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបងែ្អក ខេត្តកំពត ។ ចំណែកម៉ូតូ បង្កនៅនឹងកន្លែងកើតហេតុ រង់ចាំនគរបាលចុះមកវាស់វែង ៕









0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved